កិច្ចប្រជុំ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​-​អាមេរិក មិន​រំពឹង​ថា​នឹង​អាច​សម្រេច​បាន​ជោគជ័យ​ភ្លាមៗ​នោះ​ទេ​

2021/04/27 09:59:58 am        81

​អាមេរិក៖ លោក ​ណេ​ដ ប្រាយ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ពួកគេ​មិន​រំពឹង​ថា នឹង​អាច​សម្រេច​បាន​ជោគជ័យ​ភ្លាមៗ ឬ​ឆាប់រហ័ស​នោះ​ទេ អំឡុង​កិច្ចប្រជុំ​ដោយ​ប្រយោល​លើ​ការ​កំហិត​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នេះនៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស។​ លោក ​ប្រាយ បាន​និយាយ​ថា កិច្ចប្រជុំ​ទាំងនេះ ពួក​យើង​គិត​ថា ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។​

​លោក​បន្ត​ថា ពួក​យើង​ពិតជា​មាន​ជំនឿ​ថា កិច្ចពិភាក្សា​ទាំងនេះ​ជាមួយ​ដៃគូ​របស់​ពួក​យើង ហើយ​ដៃគូ​របស់​ពួក​យើង​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់ គឺជា​ការ​បោះ​ជំហាន​ដ៏​មាន​សុខភាព​មួយ។​ គួរ​ឲ្យ​ដឹង​ថា អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិកចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៨ ដោយ​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា ​បាន​បោក​ប្រាស់ និង​បាន​ដាក់​ទណ្ឌកម្ម​ទាំងអស់​មកវិញ​មក​លើ​ទីក្រុង​តេ​អេ​រ៉ង់។​ ជា​ការ​ឆ្លើយតប អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់​ខ្លួន និង​កសាង​ម៉ាស៊ីន​បំបែក​ធាតុ​វី​លីន ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង ​ដែល​ពួកគេ​ឈាន​ដល់​ជាមួយ​ប្រទេស​មហាអំណាច ៥+១ (​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស បូក​អាល្លឺម៉ង់​) កាលពី​ឆ្នាំ២០១៥​កន្លងទៅ។​ ​អ៊ីរ៉ង់​អះ​អាង​ថា ការអភិវឌ្ឍន៍​នុយ​ក្លេអ៊ែរ​របស់​ពួកគេ គឺ​ក្នុង​បុព្វហេតុ​ស៊ីវិល​តែប៉ុណ្ណោះ មិនមែន​ក្នុង​គោលបំណង​យោធា​ដូច​ការ​ចោទប្រកាន់​របស់​ទីក្រុង​វ៉ា​ស៊ីនតោន​នោះ​ទេ។​

អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត ប្រទេស​សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​ផ្សេងទៀត​របស់​អាមេរិក មានការ​ប្រុងប្រយ័ត្ន​ឥត​ឈប់​ឈរ​លើ​លទ្ធភាព​របស់​អ៊ីរ៉ង់ ក្នុង​ការ​សម្រេច​បាន​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ ធ្វើ​ឲ្យ​ភាព​តានតឹង​ឡើង​កម្តៅ​ខ្លាំង​នៅ​ក្នុង​តំបន់ ជា​កន្លែង​ដែល​មាន​វត្តមាន និង​ការ​ជ្រៀត​ជ្រែក​ជា​ញឹកញាប់​របស់​យោធា​សហរដ្ឋអាមេរិក។​ ​ទោះបីជា​យ៉ាងណាក៏​ដោយ ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់​អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សំពាធ​មួយ​ឲ្យ​សហរដ្ឋអាមេរិក​វិលត្រឡប់​ ​មក​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ ក៏ដូចជា​ដកចេញ​ទណ្ឌកម្ម​របស់​លោក ​ត្រាំ ដែល​រួម​ទាំង​វិធានការ​ធនាគារ ក្នុង​គោលដៅ​កាត់ផ្ដាច់​ប្រទេស​មួយ​នេះពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm