មន្រ្តីជំនាញ​ ណែនាំឱ្យប្រើប្រាស់វចនានុក្រមដើម្បីចៀសកំហុសឆ្គងក្នុងការប្រើប្រាស់ភាសាខ្មែរ

2022/09/08 08:33:19 pm        1.1 K

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មើលឃើញថា ការប្រើប្រាស់ភាសាខ្មែរ ក្នុងពេលបច្ចុប្បន្នគឺមានភាពឆកល្វែង ​ដែលបង្ករឱ្យមានការប្រើប្រាស់ខុស ​ទាំងក្នុងសំណេរ និងការអាន។ ​ជាដំណោះស្រាយមួយលើ បញ្ហានេះ ​មន្រ្តីជំនាញណែនាំឱ្យប្រើប្រាស់ វចនានុក្រម ជាគោល។

ជាការមើលឃើញនូវបញ្ហា កំហុសឆ្គងការប្រើប្រាស់ភាសាខ្មែរ ​ក្នុងពេលបច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ក៏ដូចជាវត្តមានមន្រ្តីមកពីក្រសួងពាក់ព័ន្ធ ​និងបណ្ដាអ្នកជំនាញអក្សរសាស្រ្តខ្មែរ បានរៀបចំសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរពេលបច្ចុប្បន្ន”។ ​កំហុសឆ្គងដែលសង្កេត​ឃើញមាន គឺនៅតាមទីសាធារណៈ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ​ប្រព័ន្ធបណ្ដាញសង្គម ដែលបង្កជាបញ្ហា​ស្មុគស្មាញ។ បញ្ហាគឺមកពីការមើលរំលង​ ការមិនចាប់អារម្មណ៍ ​កង្វះការយកចិត្តទុកដាក់ របស់​ខ្មែរជាម្ចាស់ភាសា។ នេះជាការលើកឡើងរបស់ ​លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌។

លោក កុក រស់ បានលើកឡើងថា ដោយមើលឃើញកំហុសឆ្គងនេះ ​ទើបនាំឱ្យមានការជួបជុំគ្នា ក្នុង​សិក្ខាសាលានេះ ដើម្បីលើកកម្ពស់គុណតម្លៃការប្រើប្រាស់ភាសាជាតិ ពញ្ញាក់ស្មារតីឱ្យយុវជនយល់​ពីសារៈសំខាន់នៃភាសាជាតិចូលរួមថែរក្សាការពារ ភាសា អក្សររបស់ជាតិ។

ពាក់ព័ន្ធនឹងបញ្ហាកំហុសឆ្គងក្នុងការប្រើប្រាស់ភាសាខ្មែរនេះ​ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌​ ណែនាំឱ្យប្រើប្រាស់វចនានុក្រមសម្ដេចជួនណាត​ ជាគោល និង​ត្រូវធ្វើការរួមគ្នារវាងក្រសួងមួយចំនួនលើការងារផ្តោត ​ការនិយាយស្ដីឱ្យបានត្រឹមត្រូវ។

សម្រាប់សិក្ខាសាលានេះ អ្នកជំនាញមកពីវិស័យផ្សេងៗ​ លើកឡើងនូវប្រធានបទសំខាន់ចំនួន ៥ ផ្តោតលើ ​ការប្រើប្រាស់ភាសាក្នុងរូបសញ្ញាផ្សព្វផ្សាយ​ជាសាធារណៈ ការប្រើប្រាស់ភាសា​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ ​ការប្រើប្រាស់ភាសាក្នុងការតែងនិពន្ធ ​ការប្រើភាសាសង្ឃសព្ទ រាជសព្ទ និង​ប្រជាសព្ទ និងក្រមសីលធម៌ក្នុងការប្រើប្រាស់ភាសាខ្មែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        114
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm