មនុស្ស​រាប់ពាន់នាក់​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ហៃទី​លាលែង​ពី​តំណែង​ក្នុង​ការ​តវ៉ា​ថ្មី

2022/09/08 09:34:27 pm        713

​ហៃទី៖ មនុស្ស​រាប់ពាន់នាក់​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បានរៀបចំ​កា​រត​វ៉ា​ថ្មី​កាលពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​ឲ្យ​មាន​សុវត្ថិភាព​ជាង​នេះ ទំនិញ​មានតម្លៃ​ថោក​ជាង​មុន និង​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​លោក Ariel Henry។ ​

​ការផ្ទុះអាវុធ លាយឡំ​នឹង​ការស្រែក និង​ការ​ទះដៃ​របស់​ក្រុមបាតុករ ខណៈ​ពួកគេ​ចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដែល​បិទ​ដោយ​ផ្ទាំង​ថ្ម រថយន្ត​ដឹកទំនិញ និង​ការដុត​សំបក​កង់​រថយន្ត​។ បាតុករ​បាន​កាន់​ស្លាក​សញ្ញា​ប្រឆាំង​ភាពក្រីក្រ ខណៈ​បាតុករ​មួយចំនួនទៀត​បង្ហាញ​ការសោកស្ដាយ​ចំពោះកង្វះ​ការងារ​។ ការតវ៉ា​ផ្សេងទៀត​បានធ្វើឱ្យ​ជាប់គាំង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ជាច្រើន ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ហៃ​ទី និង​តំបន់​ភាគខាងត្បូង​រួមទាំង​ទីក្រុង​ព័រ​អូ​ប្រាំង​, ភី​តទី​ហ្គូ​វ​ និងទីក្រុង​ជេ​រ៉េមី ដោយ​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​មនុស្ស​។​ ​ប្រជាជន​ហៃ​ទី​បានរៀបចំ​ការតវ៉ា​កាន់តែ​ច្រើនឡើងក្នុងពេល​មានការ​កើនឡើង​ការចាប់​ជំរិត និង​ការសម្លាប់​ដែល​ទាក់ទង​នឹង​ក្រុម​ជន​អន្ធពាល ការកើនឡើង​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន និង​កង្វះ​ប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងពេល​មាន​អតិផរណា​ដែល​បាន​ឈានដល់ ៣០%។

កាលពី​ថ្ងៃ​អង្គារ ការិយាល័យ​នាយករដ្ឋមន្ត្រីបានចេញ​សេចក្តីថ្លែងការណ៍​ដោយ​និយាយថា ការិយាល័យ​បានដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព ហើយ​លោក Henry នឹងមាន​ចំណាត់ការ​ជាច្រើន រួមទាំង​ការអនុវត្ត​កម្មវិធី​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខ្លាំង និង​ធានាបាន​ថា​ មាន​ប្រេងឥន្ធនៈ​កាន់តែច្រើន​នៅតាម​ស្ថានីយ​ប្រេង​។ លោក Henry បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​បាន​ជំរុញ​ប្រជាជន​កុំឱ្យ​ចុះចាញ់​ឧបាយកល​នយោបាយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​ដែល​មិន​ធ្លាប់មាន ចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក​ Jovenel Moïse កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដោយ​ក្រុម​ជន​អន្ធពាល​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm