ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ក្នុងស្រុកអន្លង់វែង

2022/09/08 11:11:26 pm        838

ឧត្តរមានជ័យ៖ បើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់BTV ថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលជិតមួយសប្តាហ៍ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលរស់នៅប្របតាមស្ទឹង និងទីទួលទំនាបមួយចំនួន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក​ និងឧតុនិយម សង្កេតឃើញថា ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ មានភ្លៀងបន្តធ្លាក់តែតំបន់មួយចំនួន ប៉ុន្តែ​ពុំទាន់​មានស្ថានភាពធ្ងន់ធ្ងរនោះទេ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ភ្លាមៗបន្ទាប់ពីជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ ​យុវជនគណបក្សឃុំ​ និងស្រុក ​បានសហការគ្នានាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ជូនប្រជាពលរដ្ឋ ​ដើម្បីដោះស្រាយការលំបាកដោយសារបញ្ហាជំនន់ទឹកភ្លៀង។

ឯកឧត្តម ​ទេសរដ្ឋមន្រ្តី ​បានណែនាំដល់កងឯកភាព ​អាជ្ញាធរមូលដ្ឋាន​ និងយុវជនគណបក្សឃុំ និងស្រុក​ បន្តសហការគ្នា​ ចុះតាមដានជាប្រចាំនៅតំបន់ប្រជាពលរដ្ឋរស់នៅ ឬផ្ទះសម្បែង​ប្រជាពលរដ្ឋក្បែរតំបន់ជន់លិចនោះ ​ដើម្បីត្រៀមអន្តរាគមន៍ជួយ ក្នុងករណីមានស្ថានភាព​ធ្ងន់ធ្ងរផងដែរ៕ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        97
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm