គ្រូពេទ្យOD មេគង្គ ស្ពាយវ៉ាក់សាំងកូវីដ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ ចុះចាក់តាមផ្សារ និងទីប្រជុំនានា ក្នុងខណ្ឌឬស្សីកែវ

2022/09/08 11:23:48 pm        142

ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ(ហៅកាត់ODមេគង្គ) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចុះចាក់ជូនប្រជាពលរដ្ឋ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារទើបនឹងកើត រហូតដល់១៨ខែ នៅតាមផ្សារ ទីប្រជុំនានា ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ។

​លោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការការិយាល័យស្រុកប្រតិបត្តិមេគង្គ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រុមការងារគ្រូពេទ្យរបស់យើង បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងវ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ ដែលទើបនឹងកើត រហូតដល់១៨ខែ នៅតាមទីផ្សារ ទីប្រជុំជន ខ្នងផ្ទះសហគមន៍រស់នៅរបស់ពួកគាត់ និងឈានដល់ការស្ពាយយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅចាក់ជូនសិស្សានុសិស្សដល់ក្នុងសាលារៀន ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺជូនពួកគាត់ ដែលមិនបានទទួលពេញលេញ ហើយប្រសិនបើកុមារខ្វះនៅវ៉ាក់សាំងការពារជំងឺណាមួយ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនកុមារភ្លាមៗតែម្តង។ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩នេះទៀតសោត ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ គឺក្រុមគ្រូពេទ្យ ក៏ត្រូវចាក់វ៉ាក់សាំងជូនពួកគាត់ផងដែរ ដោយចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។

ជាមួយគ្នានោះដែរ លោក ចៅសង្កាត់ឬស្សីកែវ បានលើកឡើងថា ថ្ងៃនេះពិតជាសប្បាយរីករាយ ដោយវត្តមានរបស់ក្រុមការងារគ្រូពេទ្យ នាំយកវ៉ាក់សាំងគ្រប់មុខ ចុះមកចាក់វ៉ាក់សាំងជូនក្មេង ចាស់ ប្រុស ស្រី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ឬស្សីកែវនេះ មានសុខភាពល្អ បរិបូរពេញលេញ។

​ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ បានបង្ហាញពីកី្តសប្បាយរីករាយ ដោយទទួលបានការយកចិត្តខ្ពស់ពីក្រុមគ្រូពេទ្យ OD មេគង្គ រួមនិងអាជ្ញាធរមូលដ្ឋានបានចុះមកដល់ផ្ទះពួកគាត់ផ្ទាល់ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺ១១មុខជូនកូនៗរបស់ពួកគាត់ផងដែរ។

​ជាចុងក្រោយលោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថាស្រី្ត ឬកុមារនោះទេ សុំមកចូលរួមទទួលយកវ៉ាក់សាំងបង្ការជំងឺឲ្យបានគ្រប់ៗគ្នា និងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕​ អត្ថបទ​ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm