ក្រសួង​វប្បធម៌​ ប្រកាស​ទទួល​វីដេអូ​ចូលរួម​ប្រកួត​ក្នុង​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​

2022/09/08 11:42:45 pm        576

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ប្រកាស​ពី​ការចាប់ផ្ដើម​ទទួល​ពាក្យ ចូលរួម​ប្រកួតប្រជែង​វីដេអូ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣ ឆ្នាំ២០២២​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​រៀបចំ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣ ឆ្នាំ២០២២ ក្រោម​ពាក្យស្លោក “​ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅកាន់​ភាពយន្ត​ខ្នាត​វែង​”​។

​សម្រាប់​មហោស្រព​ភាពយន្ត​នេះ គឺ​បើកឱកាស​ឱ្យ​យុវជន ផលិតករ និង​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ដាក់ពាក្យ​នាំយក​ស្នាដៃ​វីដេអូ​របស់ខ្លួន ដើម្បី​ប្រកួត​ក្នុង​មហោស្រព​។ ការទទួល​ពាក្យ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី៨ ​ខែកញ្ញា​នេះ​រហូតដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​។​

​ភាពយន្ត​ខ្នាត​ខ្លី ដែល​អាចមាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវមាន​ខ្លី​ម​សារ​គោល​ចំនួន ២​គឺ វប្បធម៌ ការអភិវឌ្ឍ​សង្គម ដែល​ត្រូវ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម បង្កប់​ដោយ​អត្តសញ្ញាណ​ជាតិ រួមមាន​ចំណេះដឹង​ជំនឿ​សាសនា សិល្បៈ​ប្រពៃណី ទំនៀមទម្លាប់ ដែល​ទាក់ទង​និង​ជិវិត​ប្រចាំថ្ងៃ​។

ខ្លឹមសារ​មួយទៀត គឺ​ភាព​ឆ្នៃប្រឌិត​និង​ការបង្កើត​ថ្មី ដែល​ផ្តោតលើ​ភាព​ស្រមើ​ស្រ​ម៉ៃ បំណងប្រាថ្នា អារម្មណ៍​ផ្លូវចិត្ត ការស្រលាញ់ ទំនាក់ទំនង​ក្នុងសង្គម ដោយ​បង្កប់​គំនិត​ទស្សនវិជ្ជា​ទំនើប​។

​ក្រៅ​កំណត់​លើ​ខ្លឹមសារ មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​នេះ ក៏​កំណត់​ដែរ​ថា អ្នកនិពន្ធ អ្នកដឹកនាំ​ត្រូវតែ​ជា​ជនជាតិខ្មែរ ហើយ​វីដេអូ​ត្រូវតែ​ជា​វីដេអូ ដែល​ផលិត​ចាប់ពី​ឆ្នាំ​២០១៨​មក មិនត្រូវ​វែង​ជាង ៣០​នាទី និង​ត្រូវតែ​ជា​វីដេអូ​ថ្មី ដែល​មិន​ធ្លាប់​ដាក់​ប្រកួត​ពីមុនមក​។​

​ចំពោះ​ភាពយន្ត​ខ្នាត​ខ្លី​ ដែល​បានដាក់​ចូលរួម​ប្រកួត គឺ​នឹងដាក់​បញ្ចាំង​នៅ សាលចតុម្មុខ រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៧​ដល់​ថ្ងៃទី១៩ ​ខែធ្នូ ​ឆ្នាំ២០២២​។ រីឯ​វគ្គ​ផ្ដាច់​ព្រ័ត គឺ​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ២០២២ ដោយ​ក្រុម​ជយលាភី នឹង​ទទួល​បាន​ពានរង្វាន់ និង​មាន​ឱ​ឝា​ស​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​តំបន់ និង​អន្តរជាតិ​៕ អត្ថបទ​៖ គឹម​ហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm