ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ធុរកិច្ច​ប្រេង​ឥន្ទនៈ​

2022/09/09 12:39:04 am        848

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា ឆ្នាំ​២០២២​នេះ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​ការអនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ធុរកិច្ច​ប្រេងឥន្ធនៈ ជូន​ដល់​អាជីវករ​ដែល​ជា​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​ឯកឧត្តម ហួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​រាជធានី​ភ្នំពេញ និង​ពាណិជ្ជករ​ដែល​ប្រកប​អាជីវ​កម្មវិស័យ​ប្រេងឥន្ធនៈ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

​នៅ​ក្រោយ​ចប់​ពិធី​សិក្ខាសាលា​នេះ ឯកឧត្តម ផាន អូន បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​គឺជា​វេទិកា​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​មិន​ត្រឹមតែ​ផ្តល់នូវ​ការយល់ដឹង​ផ្នែក​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ពិសេស​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ថែម​ជាការ​ផ្តល់ឱកាស​ឱ្យ​សមត្ថកិច្ច ដែល​ជា​អ្នកអនុវត្ត​ច្បាប់ និង​ធុរជន​ដែលជា​អាជីវករ​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ប្រេងឥន្ធនៈ ផ្លាស់ប្តូរ​យោបល់​និង​បទពិសោធន៍ លើកឡើង​អំពី​បញ្ហា​ប្រឈម​និង​សំណូមពរ​ដើម្បី​រួមគ្នា​ដោះស្រាយ ក្នុង​គោលបំណង​ជំរុញ និង​លើកកម្ពស់​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធិភាព​។​

​ឯកឧត្តម ហួត ហៃ អភិ​បាល​រង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានចាត់ទុក​ការ​ផ្សព្វផ្សាយ​ច្បាប់​ខាងលើនេះ​ថា ពិតជា​សំខាន់​ណាស់ និង​ប្រយោជន៍​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​អ្នកអនុវត្ត និង​ប្រតិបត្តិ​ករ​ទាំងអស់ បាន​យល់ដឹង​កាន់ តែ​ច្បាស់ ជៀសវាង​ការប្រព្រឹត្តិ​ណាមួយ​មាន​កំហុស​ដោយ​អ​ចេតនា ក៏ដូចជា​ជួយ​ការពា​ដល់​អ្នកប្រើប្រាស់ ចូលរួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​និង​រួមគ្នា​លើកកម្ពស់​សេ​ដិ​ឋ​កិច្ច​ជាតិ​ផងដែរ​។

​ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​អនុវត្ត បន្ត​យកចិត្តទុកដាក់​ខ្ពស់​បំពេញការងារ​នេះ​អោយបាន​សុក្រិត្យ ត្រឹមត្រូវ ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រសិទ្ធភាព​ការងារ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm