សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខចំពោះការយាងសោយព្រះទីវង្គត របស់ព្រះមហាក្សត្រីអេលីហ្សាប៊ែត

2022/09/09 08:34:50 pm        762

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃ​ចក្រភពអង់គ្លេស ចំពោះការយាងសោយព្រះទីវង្គតរបស់ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) ដែលព្រះអង្គបានយាងសោយទីវង្គត នៅយប់ថ្ងៃទីថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២២នេះក្នុងជន្មាយុ ៩៦ព្រះវស្សា។

យោងតាមសារលិខិតរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា​ សម្តេចពិតជាមានសេចក្តីរន្ធត់យ៉ាងខ្លាំងដោយបានទទួល​ដំណឹង​ថា ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ៩៦ព្រះវស្សា។ ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតនេះ ​ក្នុងនាមរដ្ឋសភានៃកម្ពុជា​ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ហេង សំរិន បានសម្តែង​នូវសមាន្តទុក្ខដ៏​ក្រៀមក្រំ​បំផុតជូនចំពោះ ​ឯកឧត្តមប្រធាន​ ក្រុមគ្រួសារ នៃសព និងប្រជាជននៃចក្រភពអង់គ្លេសទាំងមូល ចំពោះការបាត់បង់ព្រះមហាក្សត្រីយានី​ជា​ទីស្រលាញ់នោះ។

តាមសារលិខិតមរណទុក្ខនេះ «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សូមចូលរួម​កាន់មរណទុក្ខ​ចំពោះ​ព្រះ​សព​ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​ជាមួយនិងបងប្អូនជនរួមជាតិអង់គ្លេស៊»។ សារលិខិត បានលើកឡើងទៀតថា​ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់ព្រះមហាក្សត្រីយានី​ចំពោះប្រទេសជាតិ ​នឹងត្រូវចងចាំជានិច្ចដោយប្រជានុរាស្រ្តអង់គ្លេស​គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជា​ប្រជាជនជាច្រើននៅជំវិញពិភពលោកផងដែរ។

សូមដួង​វិញ្ញាណក្ខន្ធ​ ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​បានទៅសោយ ​សុខ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

តាមរយៈសាររំលែកទុក្ខដដែលនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ​ក៏បានរំលឹកឡើង ផងដែរថា ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានភ្ជាប់ចំណងមិត្តភាពជាមួយគ្នា​ជាយូរណាស់​មកហើយ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ​ខណៈដែលប្រទេសទាំងពីរក៏បានធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នាលើវិស័យមួយចំនួន ​ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ​ដើម្បីបន្តពង្រឹង និង​ពង្រីកនូវចំណង​មិត្តភាព ដែលមានស្រាប់នេះ​ ដើម្បីបម្រើឧត្តម​ប្រយោជន៍នៃប្រជាជន​នៃ​ប្រទេស​ទាំងពីរនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ជាមួយគ្នានោះដែរ ​សម្តេច ហេង សំរិន​ ក៏បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបាន ផ្តល់​ជំនួយដ៏ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        113
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm