គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០

2022/09/09 09:02:21 pm        613

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះ របៀបវារៈ ស្តីពីសេចក្តីព្រាងគោល​នយោបាយជាតិ​អភិវឌ្ឍន៍​វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ​ត្រូវបានអនុម័តទាំងស្រុង។

សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ​ជា​សមិទ្ធផល​ថ្មី មួយទៀត​ ក្នុងក្របខណ្ឌគោលនយោបាយជាតិ ​ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម តាមរយៈការ​បង្កើន ​ផលិតភាព​ពិពិធកម្ម និងការធ្វើ​ពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវ ​ផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព ​និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវ គិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ផ្ដោតលើការវិភាគ​ស្ថានភាព​កសិកម្ម ​ចក្ខុវិស័យ គោលបំណងគោលដៅយុទ្ធសាស្រ្ត ​និងសកម្មភាពសម្រាប់អនុវត្ត ​យន្តការសម្រាប់អនុវត្ត គោលនយោបាយ ធនធានហិរញ្ញវត្ថុ ការពិនិត្យតាមដាន និងវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ ។

គោលនយោបាយជាតិនេះ ពិតជាមានសារសំខាន់បំផុត សម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការ​ប្រែប្រួល​អាកាសធាតុ និងនិរន្តរភាព ​ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋកម្ពុជា» ស្របតាម​គោល​ដៅគោល​នយោបាយ​ឆ្ពោះទៅ​រកការធ្វើទំនើបកម្ម ​និងពាណិជ្ជូបនីយ កម្មខែ្សច្រវាក់តម្លៃកសិកម្ម បង្កើនការវិនិយោគ​សាធារណៈ ​និងឯកជនក្នុងវិស័យកសិកម្ម ​ជំរុញកំណើន​ ប្រកបដោយចីរភាព និងការបង្កើន​ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ និងការកែទម្រង់ស្ថាប័ន​ និង បញ្ហាអន្តរវិស័យ។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មនេះ ​ត្រូវបានអនុម័ត ​បន្ទាប់ពីទទួលបានមតិយោបល់ និង​ធាតុចូលសំខាន់ៗ​ពីកិច្ចប្រជុំជាច្រើននាពេលកន្លងមក ៕អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm