គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

2022/09/09 09:09:04 pm        617

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន​ក្នុងនោះបានអនុម័ត ​សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ ។

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០​ ត្រូវបានចាត់ ទុកថា​មាន​សក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន​សេដ្ឋកិច្ច និងការលើក​កម្ពស់គុណ ​ភាពជីវិត​ របស់ប្រជាជននៅកម្ពុជា ​ដោយបាន​ផ្សារភា្ជប់​ជាមួយ​ជីវភាពប្រចាំថ្ងៃ នៅ​ទីក្រុង និងជនបទ។

វឌ្ឍនភាពនៃវិស័យផ្សេងៗ ​ការកើនឡើង ​នៃការប្រើប្រាស់សេវាអ៊ីនធឺណិត ​និងបណ្ដាញសង្គម ព្រមទាំង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​បានបង្កើតកាលានុវត្តភាព ​សម្រាប់ទីផ្សារ សេវាប្រៃសណីយ៍ ក៏ដូចជា​លក្ខខណ្ឌ​អំណោយ​ផលសម្រាប់ជំរុញ​ការអភិវឌ្ឍវិស័យ​ប្រៃសណីយ៍​កម្ពុជា។ ការអភិវឌ្ឍវិស័យនេះ ​នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើន ​ដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាព​នៃការផ្តល់សេវាប្រៃសណីយ៍​ នៅពុំទាន់​បាន​គ្របដណ្ដប់ទូលំទូលាយ ការ​អភិវឌ្ឍ​របស់​សហគ្រាស​ ប្រៃសណីយ៍កម្ពុជា ​និងបណ្ដាញប្រៃសណីយ៍​នៅមានកម្រិតនៅឡើយ ការ​ធ្វើអាជីវកម្មលើការផ្តល់សេវា ​បញ្ញើរបស់ផ្នែក ​ឯកជន​ ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ ​គួបផ្សំនឹងការខ្វះខាត ​ក្របខណ្ឌគោល​ នយោបាយ​ លិខិតបទដ្ឋានគតិយុត្ត ការ​ធ្វើ​ពិពិធកម្មសេវាយន្តការគ្រប់គ្រង​ យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃការចាប់យកបច្ចេកវិទ្យា។

ដូច្នេះការកសាងគោលនយោបាយអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍ ​ពិតជាមានសារសំខាន់ សម្រាប់​ជា ប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព​ ដើម្បីឆ្លើយតប​ទៅ​នឹងនិន្នាការ​វិវត្ត នៃតម្រូវការទាំងក្នុងផ្នែកសង្គម ​និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ប្រៃសណីយ៍​អន្តរជាតិ សំដៅពង្រីក​វិសាលភាព​សេវា​ប្រៃសណីយ៍ ​ប្រកប​ដោយគុណភាព​ ប្រសិទ្ធភាព និង​ចីរភាពជូនប្រជាជន។

គោលនយោបាយនេះមានចក្ខុវិស័យអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍​ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ​ប្រកបដោយប្រសិទ្ធភាព ​និរន្តរភាព ​និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

គោលនយោបាយនេះ ​មានគោលបំណងពង្រឹង និងពង្រីកការ ផ្តល់សេវាប្រៃសណីយ៍ឱ្យបាន​ទូលំទូលាយ ​ប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល ​សុវត្ថិភាព និង ​ភាពជឿទុកចិត្ត ព្រមទាំង​គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ ​និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យ ប្រៃសណីយ៍​ ជាមួយនឹងការ​ជំរុញ​ការធ្វើ​ទំនើបកម្ម ​និងប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីរួម​ចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង​គាំទ្រ​ដល់ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        96
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm