ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ត​នៅ​ប៉ា​គី​ស្ថាន​ ខណៈ​អ្នកស្លាប់​កើន​ដល់ ​១,៣៩១​នាក់

2022/09/09 09:30:42 pm        744

​ប៉ា​គី​ស្ថាន៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់ ១,៣៩១​នាក់​ចាប់តាំងពី​ថ្ងៃទី១៤ ខែមិថុនា​មក ហើយ​មនុស្ស​សរុប​ចំនួន ១២,៧២២​នាក់​បាន​រងរបួស និង​រាប់លាន​នាក់​រង​ផល​​ប៉ះពាល់​។

​អាជ្ញាធរ​​ប៉ា​គី​ស្ថាន​បាន​និយាយថា ប្រតិបត្តិ​ការសង្គ្រោះ​នៅ​បន្ត​ដោយ​កងទ័ព និង​អ្នក​ស្ម័គ្រចិត្ត​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​ទូកដើម្បី​ទៅ​យក​មនុស្ស​ដែល​ជាប់គាំង​ ចេញពី​តំបន់​ទឹកជំនន់​មកកាន់​ជំរំ​សង្គ្រោះ​។​ ​ប្រជាជន​នៅ​ជំរំ​កំពុង​ត្រូវបាន​ផ្តល់​កន្លែង​ស្នាក់នៅ អាហារ និង​ការថែទាំ​សុខភាព​។ ទូក​របស់​កងទ័ព​ប៉ា​គី​ស្ថាន​កំពុង​ជួយសង្គ្រោះ​ប្រជាជន​ដែល​ជាប់គាំង និង​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ក្នុងស្រុក Jamshoro របស់​ខេត្ត Sindh បន្ទាប់ពី​មានការ​បាក់​ទំនប់ទឹក​នៃ​បឹង Manchar កាលពីពេល​ថ្មី​នេះ​។​ ​ទឹក​ពី​បឹង​បាន​ជន់​លិច​ភូមិ​ជាច្រើន​នៅក្បែរៗ​នោះ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួកគេ​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ចេញ​ដោយ​ការភិតភ័យ​។​

​កងទ័ព​​ប៉ា​គី​ស្ថាន​បាន​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​ ដែល​ជាប់គាំង​រយៈពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​ភូមិ​។ ជំរំ​សង្គ្រោះ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អគារ​រដ្ឋាភិបាល​ដែល​បម្រើ​ពលរដ្ឋ​រាប់ម៉ឺន​នាក់ ខណៈ​រាប់ពាន់នាក់​ទៀត​បាន​ជ្រក​កោន​នៅតាម​ដងផ្លូវ​នៅ​លើដី​ខ្ពស់​។​ ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដែល​បានចាប់ផ្តើម​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា បណ្តាល​ឲ្យ​មនុស្ស ១,៣៩១​នាក់ស្លាប់ ប៉ះពាល់​ដល់​មនុស្ស ៣.៣​លាន​នាក់ និង​ធ្វើឱ្យ​មនុស្ស​ជាង​កន្លះ​លាន​​នាក់​គ្មាន​ផ្ទះសម្បែង​។ ទោះបីជា​ភ្លៀង​បាន​ធូរស្រាល ហើយ​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​ជាច្រើន​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក៏ដោយ​ ខេត្ត​ Sindh នៅតែ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm