អាជ្ញាធរភ្នំពេញត្រៀមរួចរាល់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ខណៈពិធីបុណ្យភ្ជុំបិណ្ឌជិតមកដល់

2022/09/09 10:37:49 pm        983

ភ្នំពេញ៖ ខណៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នឹងចាប់ផ្តើមពីថ្ងៃទី១១រហូតថ្ងៃទី២៦ខែកញ្ញា ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ ​បានត្រៀមរួចរាល់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង​ចរាចរណ៍​គ្រប់ច្រកចេញចូល​នៅរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ​នៅថ្ងៃទី៩ខែកញ្ញានេះ បាន​ប្រាប់BTVឱ្យដឹងថា ដើម្បីឱ្យការ​ប្រារព្ធ​ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ​នៅឆ្នាំនេះ ដំណើរការរលូន​ដូចឆ្នាំមុន អាជ្ញាធររាជធានីភ្នំពេញ ​បានណែនាំទៅដល់បណ្តាខណ្ឌទាំង១៤រួចរាល់ សហការ​ជាមួយគណៈកម្មការវត្ត ​រៀបចំសណ្តាប់ធ្នាប់ ​នៅពេលពុទ្ធបរិស័ទ​អញ្ជើញ​ទៅកាន់វត្តអារាម។សមត្ថកិច្ចត្រូវបង្កើនការដើរល្បាតនៅតាមផ្ទះប្រជាពលរដ្ឋ និងការរៀបចំ​សម្រួលចរាចរណ៍​នៅតាមដងផ្លូវជាដើម។

ជារៀងរាល់ឆ្នាំ ពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ​ គ្រប់បងប្អូនកូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះនៅទីជិត​ ឬទីឆ្ងាយ​ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស​ទៅជួប​ឪពុកម្ដាយ​ ដើម្បីរៀបចំម្ហូបអាហា​រ បាយសម្ល និងចង្ហាន់យកទៅប្រគេន​ព្រះសង្ឃ​ដែលគង់​នៅវត្តអារាម។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ​ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ​ ព្រះរាជពិធីទា្វរទសមាស ដែល​ប្រជារាស្រ្តខ្មែរ ​តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ ពោលគឺចា ប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ដែលគេហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ង​បញ្ចប់ គឺជាថៃ្ង "ភ្ជុំបិណ្ឌ"៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        96
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm