​ទំហំ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០២០ ថមថយ​បន្តិចបន្តួច បើធៀប​ទៅ​ឆ្នាំ ២០១៩

2021/04/27 09:59:58 am        36

​ភ្នំពេញ៖ កម្ពុជា​បាន​នាំចេញ​ផលិតផល​ក្នុង​ឆ្នាំ​២០២០ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៤ ពាន់​លាន​ដុល្លារ ចំណែក​ការ​នាំ​ចូល សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជិត ១៩​ពាន់​លាន​ដុល្លារ​។​

​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍ នៃ​ទំហំ​ពាណិជ្ជកម្ម សម្រាប់​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​សរុប ដោយ​មិន​គិត​នៃ​ការនាំចេញ​មាស គឺ​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ ១៤ ២០៤ លាន​ដុល្លារ ថយចុះ ១,១ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៩ ដោយ​បណ្ដាលមកពី​ការធ្លាក់ចុះ នៃ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ ក្នុង​អត្រា ៩,៩ ភាគរយ​។​

​ដោយឡែក​ការនាំ​ចូល កម្ពុជា​នាំចូល​មុខទំនិញ​សរុប សម្រេចបាន​ទំហំ​ទឹកប្រាក់​ចំនួន ប្រមាណ ១៨ ៩៣៩ លាន​ដុល្លារ​អាមេរិក បាន​ថមថយ ៦,១% បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ ការធ្លាក់ចុះ​នេះ​មក​បណ្តាលមកពី​ការធ្លាក់ចុះ​ខ្លាំង នៃ​ការ​នាំចូល​ទំនិញ​សំខាន់ៗ​មួយចំនួន​ដូចជា ក្រណាត់​, ប្រេងឥន្ធនៈ​, សម្ភារៈ​សំណង់ និង​គ្រឿងយន្ត​។​

​សូម​បញ្ជាក់​ថា​ សម្រាប់​ការនាំចេញ ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​រួមមាន​៖ ផលិតផល​សំលៀកបំពាក់ ស្បែកជើង ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ គ្រឿង​បង្គំ​អេឡិចត្រូនិក​, គ្រឿង​បង្គំ​រថយន្ត​, កង់​, ឈើមូល​និង​កែច្នៃ​, គ្រឿង​សង្ហា​រឹម​, ស្រូវ​, អង្ករ និង​កៅស៊ូ​ជាដើម ។ ចំណែក​ការនាំ​ចូលរួម​មាន​៖ ថ្នាំពេទ្យ បារី និង​ភេសជ្ជៈ​, បរិក្ខា​សំណង់​, វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់​, ទោចក្រយានយន្ត​, គ្រឿងបន្លាស់​យានយន្ត​, ប្រេងឥន្ធន​ និង​ជី​កសិកម្ម​ជាដើម៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        485
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm