លោកឧកញ៉ា ជា ធីឡាយ៖ សាលារៀនសុវណ្ណភូមិ ប្រកាន់ភ្ជាប់គោលចំហរច្បាស់លាស់ក្នុងការផ្ដល់សេវាអប់រំមួយប្រកបដោយគុណភាព ជូនដល់សិស្ស

2022/09/10 12:38:38 am        222

ភ្នំពេញ​ ៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប បានអះអាងថា សាលារៀនសុវណ្ណភូមិ ប្រកាន់ភ្ជាប់គោលចំហរច្បាស់លាស់ក្នុងការផ្ដល់សេវាអប់រំមួយប្រកបដោយគុណភាព ជូនដល់ក្មួយៗសិស្សានុសិស្ស។

​ការថ្លែងរបស់លោកឧកញ៉ា ជា ធីឡាយ យ៉ាងដូច្នេះក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បានថ្លែងទៀតថា មួយរយៈកន្លងមកនេះសាលារៀនសុវណ្ណភូមិ ទទួលរងឥទ្ធិពលដ៏ខ្លាំងក្លាពីជំងឺ Covid-19 ម្ដងហើយម្ដងទៀត ក៏ពិតមែន ប៉ុន្តែសាលារៀនសុវណ្ណភូមិ នៅតែឈរដ៏រឹងមាំដោយប្រកាន់ខ្ជាប់ គោលជំហរច្បាស់លាស់ក្នុងការផ្ដល់ សេវាអប់រំ មួយប្រកបដោយគុណភាព ជូនដល់ក្មួយៗសិស្សានុសិស្ស សាលាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការរៀន និងបង្រៀន ទៅតាមមុខវិជ្ជាគោលដែលមាននៅក្នុងកម្មវិធីសិក្សា មិនត្រឹមតែប៉ុណ្ណោះ ក្មួយៗនៅតែទទួលបានការអប់រំមួយតាមបែបបរិបទថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការសិក្សា ដូចជាការរៀនតាមអនឡាញ ការរៀនតាមបែបចម្រុះ ជាពិសេសគឺការរៀនក្នុងគន្លងជីវិតថ្មី ស្របតាម សកម្មភាពសង្គមប្រចាំថ្ងៃផងដែរ។

បើតាមលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានឲ្យដឹងថា សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ស្ពឺ មុន និងក្រោយនៃការសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ បើគិតទៅមានរយះពេល១ឆ្នាំ ៩ខែហើយ នឹងមានសិស្សានុសិស្សកំពុងសិក្សា ចំនួន ១៤៣៩នាក់ និងបុគ្គលិកចំនួន ៥៨នាក់ មានអគារសិក្សា ចំនួន ២៦បន្ទប់។

ដោយរៀបចំធ្វើយ៉ាងណាឲ្យសិស្សទទួលបានគុណភាពអប់រំល្អ និងគ្រោងសាងសង់បន្ទប់សិក្សាបន្ថែមពី ១៥បន្ទប់ ទៅ ២០បន្ទប់ និងរៀបចំឲ្យមានទីលានកីឡា និងបរិយាកាសស្រស់ស្អាត។ បច្ចុប្បន្ននេះ សាលារៀនសុវណ្ណភូមិ នៅទូទាំងរាជធានី-ខេត្ត មានចំនួន៣៣សាខា ក្នុងនោះ ២១សាខានៅរាជធានីភ្នំពេញ និង ១២សាខា នៅតាមបណ្តាខេត្តសំខាន់ៗ ហើយសិស្សានុសិស្សកំពុងសិក្សាមានចំនួនជាង ៤ម៉ឺននាក់ រួមនិងបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកបម្រើសេវាកម្មផ្សេងៗសរុបចំនួនជាង ៣ពាន់នាក់ទូទាំងរាជធានី-ខេត្តផងដែរ៕​ អត្ថបទ​ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm