FFC ត្រៀម​ប្រកាស​យុវជន ៨​នាក់​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី

2021/04/27 09:59:58 am        30

បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា បាន​ប្រកាស​ត្រៀម​រំសាយ​យុវជន​ចំនួន ៨​នាក់ក្រោយ​បញ្ចប់​ការសិក្សានៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ។​ យុវជន​ទាំង ៨​រូប​ដែល​ត្រៀម​ចាកចេញ​រួមមាន​កីឡាករ វី លាភ​ផេង​, តាំង ប៊ុនឆៃ​, អ៊ឹម វី​នុ​ន​, ជូ ស៊ី​នទី​, ស្រួច ជី​វ័​ណ្ណ​, ភេ​ម កៅ​សិញ​, សេង សម្បត្តិ និង ក​យ សា​លីម ដែល​ពួកគេ​ភាគច្រើន​មាន​វ័យ ១៨​ឆ្នាំ។

​នេះ​ជា​លើក​ទី​៣ ហើយ ដែល​សហព័ន្ធ​ត្រូវ​រំសាយ​យុវជន ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់​ទាត់​ជាតិ​បាទី។ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏បាន​ជូនដំណឹង​ទៅ​សមាគម និង​ក្លិប ដែល​ចង់បាន​ពួក​គេ​ទៅ​បន្ដ​អាជីព​ក្រោម​ទ្រនំ​របស់​ខ្លួន ទាក់ទង និង​ពិភាក្សា​លើ​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​ផង​ដែរ។ ​​គួរ​បញ្ជាក់​ថា មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​២០១៣ ដោយ​ចម្រាញ់​យុវជន​តាម​បណ្ដាល​ខេត្ត​ជាច្រើន មក​បណ្ដុះបណ្ដាល​ផ្នែក​បាល់ទាត់ សិក្សា​រៀន​សូត្រ និង​ស្នាក់នៅដែល​ទទួលខុសត្រូវ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​ ដោយឡែក​យុវជន​ដែល​ត្រូវ​បាន​រំសាយ ២​លើក​មុន​កាលពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ គឺ​មាន​យុវជន​សរុប ២១​រូប ហើយ​បច្ចុប្បន្ន​ពួកគេកំពុង​ប្រកប​អាជីព​តាម​បណ្ដា​ក្លិប នៃ​លី​គ​កំពូល​កម្ពុជា ហើយ​ក៏​មាន​យុវជន​ខ្លះកំពុង​ធ្វើ​ព្យុះភ្លៀង​លើ​ទីលាន​ផង​ដែរ ជាក់ស្ដែង​ដូចជា​កីឡាករ សៀង ច​ន្ធា នៅ​ក្លិប​បឹងកេត​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm