ក្រសួង​សុខាភិបាល​ប្រាប់​ទៅ​អភិបាល​រាជ​ធានី-ខេត្ត​​​ឱ្យ​រៀបចំ​​​ការ​ព្យាបាល​ថែទាំ​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ

2021/04/27 09:59:58 am        153

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​​ជូន​ដំណឹង​ទៅ​អភិបាល​រាជធានី និង​ខេត្ត​នៅ​ទូទាំង​ប្រទេស ឱ្យ​ត្រៀម​រៀបចំ​បង្កើត​ក្រុម​គ្រូ​ពេទ្យ​ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ។

ក្រសួង​សុខាភិបាល​បាន​ប្រាប់​ទៅ​រដ្ឋបាល​ថ្នាក់​រាជ​ធានី​-ខេត្ត​ទាំង​អស់​បែប​នេះ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ។

បើ​តាម​លិខិត​ដដែល​នេះ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​បង្កើត​ក្រុម​គ្រូ​ពេទ្យ​សម្រាប់​ផ្ដល់​ការ​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល។

ក្រសួង​ចង្អុល​បង្ហាញ​ថា ក្រុម​គ្រូ​ពេទ្យ​​សម្រាប់​ផ្ដល់​ការ​ថែទាំង និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ​នេះ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​នីមួយៗ។

បើ​តាម​លិខិត​ដដែល​នេះ ក្រសួង​សុខាភិបាល​នឹង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​ក្រុម​គ្រូ​ពេទ្យ​ដែល​នឹង​ត្រូវ​ចាត់​តាំង​ឱ្យ​ផ្ដល់​សេវា​ថែទាំង និង​​ព្យាបាល​នៅ​តាម​ផ្ទះ​នេះ។

ក្រសួង​សុខាភិបាល បាន​ជូន​ដំណឹង​ទៅ​រដ្ឋបាល​ថ្នាក់​រាជ​ធានី-ខេត្ត​បែប​នេះ បន្ទាប់​ពី​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​​​សិក្សា​ពី​លទ្ធភាព​រៀបចំ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ចំ​ពេល​ដែល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កាន់​តែ​ច្រើន​ឡើង។

ក្នុង​សារ​ជា​សំឡេង​នៅ​ថ្ងៃ​នេះ សម្ដេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូវីដ​១៩​មិន​ថម​ថយ​ទេ​នោះ មន្ទីរ​ពេទ្យ​នឹង​ពេញ​ហៀរ​ទៅ​ដោយ​អ្នក​ជំងឺ​កូវីដ​១៩ ដែល​លើស​ពី​សមត្ថភាព​របស់​ក្រុម​គ្រូ​ពេទ្យ។

សម្ដេចតេជោ​បាន​ណែនាំ​ឱ្យ​មាន​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ធ្ងន់ សម្ដេច​ណែនាំ​ឱ្យ​​ដឹក​យក​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​ដែល​ត្រូវ​បាន​រៀបចំ​ហើយ។

ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​បាន សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំក្រុម​ការងារ​ឱ្យ​រៀបចំ​ក្រម​ប្រតិបត្តិ​ឱ្យ​បាន​រួច​រាល់។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល ដែល​ត្រូវ​ដាក់​ឱ្យ​ព្យាបាល​នៅ​តាម​ផ្ទះ​បាន​ លុះត្រា​តែ​អ្នក​ជំងឺ​នោះ​មាន​ផ្ទះ​សមរម្យ។

សម្ដេចប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល នឹង​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដដែល ប្រសិន​បើ​ផ្ទះ​សម្បែង​របស់​គាត់​មាន​ទំហំ​តូច ដែល​អាច​បង្ក​ហានិភ័យ​ដល់​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ២ ៨២៤​នាក់​ហើយបាន​ឆ្លង​វីរុស​កូវីដ​១៩​នៅ​ទូទាំង​ប្រកាស​គិត​ចាប់​តាំង​ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន ក្នុង​នោះ​ករណី​ឆ្លង​ដ៏​ច្រើន​លើស​លប់​ដល់​ទៅ ២ ២៩៣​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

ទន្ទឹមគ្នា​នេះ​ ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា អ្នក​ជំងឺ​កូវីដ​សរុប​ដល់​ទៅ ១ ៧៩៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៤៧​​នាក់​ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm