ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពធូរស្រាលរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន មួយចំណែកធំ​កើត​ចេញ​ពី​ក្រុម​ពេទ្យ​យុវជន

2022/09/11 06:57:45 pm        902

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា បាន​ជួប​សំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិការ សម្ព័ន្ធ​គ្រូពេទ្យ​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន​ចូល​រួម​ចំណែក​ខ្លាំង​ក្លា​ជា​មួយ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ចាក់វ៉ាក់សាំងកូវីដ១៩ ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងអំឡុង​ពេល​កម្ពុជាត្រូវបាន​​រាត​ត្បាត​កូវីដ១៩ រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។

ក្នុង​ពិធីសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បាន​ថ្លែង​អរគុណ​ដល់​បណ្តា​សមាជិក​សមាជិក​សម្ព័ន្ធ​គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានរួម​គ្នា​ស្ម័គ្រ​ចិត្ត​ចូល​រួម​ចំណែក​ជា​មួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ និង​បាន​ធ្វើ​ឲ្យ​ស្ថាន​ការណ៍រាតត្បាតកូវីដ១៩មានការធូរស្រាលរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកថា ស្ថានការណ៍កូវីដ១៩ដែលមានភាពធូរស្រាលដូចបច្ចុប្បន្ននេះ គឺមួយចំណែកធំ បានមកពីការ​ចូល​រួម​ពី​សម្ព័ន្ធ​គ្រូពេទ្យ​យុវជ​ន​មក​ពី​សហ​ភា​ព​សហព័ន្ធ​យុវជន​ក​ម្ពុជា ស.ស.យ.ក។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ១៩នោះ ស.ស.យ.ក មានក្រុមពេទ្យស្ម័គ្រចិត្តប្រមាណជិត ១២៨០០នាក់ និង​មាន​ក្រុម​ពេទ្យ​ថ្មី​ចំនួន​៤២២១​នាក់​ទៀត  នៅមិនទាន់បានប្រកាសចូលជាសមាជិក ខណៈក្រុម​ពេទ្យ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​នោះ គឺចូលរួមយ៉ាងសកម្មភាពក្នុងការចុះចាក់វ៉ាក់សាំងកូវីដ១៩ ចុះពិនិត្យ និង​ព្យាបាល​ជំងឺ​កូវីដ​១៩ និងព្យាបាលជំងឺនានាទៀតនៅក្នុងបរិបទកូវីដ១៩។

យ៉ាង​ណាងក៏ដោយបើតាមក្រុមគ្រូពេទ្យ ស.ស.យ.ក បានថ្លែងថា យើងមាន​មោទកភាព​ខ្លាំង​ណាស់​ដែល​បានយកចំណេះជំនាញសុខាភិបាលរបស់ខ្លួន រួមចំណែក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់​សាំង​ការពារកូវីដ១៩ និងព្យាបាលអ្នកជំងឺកូវីដ រហូតធ្វើឲ្យស្ថានការណ៍កូវីដ១៩ទូទាំងប្រទេស មានការធូរស្រាលមកដល់ពេលបច្ចុប្បន្ន។

ឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា នៅ​ក្នុង​យុទ្ធ​នាកា​រប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ១៩ជាង២ឆ្នាំនេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលកូវីដ១៩នៅតាមបណ្តាខេត្តរាជធានីចំនួន២៥ ក្នុង​នោះបា​នចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋទូទៅបានជាង២លានដូស បា​ន​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​បានជាង២ម៉ឺន៦១៤៦នាក់ និងបាន​ពិគ្រោះពិ​និត្យ​ព្យាបាល​ជំងឺ​កូវីដ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ប្រមាណ១២៧០នាក់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm