ព្រះ​សព​មហាក្សត្រី Elizabeth II នឹង​ត្រូវ​តម្កល់​ក្នុង​ព្រះ​មជ្ឈូ​សា​ ៤​ថ្ងៃ​ពេញ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ

2022/09/12 05:27:47 pm        814

​អង់គ្លេស៖ ព្រះ​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី II នឹង​ត្រូវ​តម្កល់​រយៈពេល ​៤​ថ្ងៃ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នៅ​ព្រះវិហារ Westminster Abbey នៅ​ថ្ងៃ​ចន្ទ​ ទី​១៩ ​ខែ​កញ្ញា​ខាងមុខ​។ សាធារណ​ជន​ទូទៅ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ព្រះ​មជ្ឈូ​សា​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​នៅ​ពេល​នោះ​។ ​

​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព ព្រះ​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​តម្កល់​នៅ​សាល​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh របស់​ដែនដី​ស្កុ​ត​ឡិន​រយៈពេល​ ២៤​ម៉ោង​ពី​ថ្ងៃ​ចន្ទ ១២​ ខែ​កញ្ញា ដោយ​ប្រជា​ពល​រដ្ឋ​អាច​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។ រាជវង្ស​របស់​ទ្រង់ អ្នកនយោបាយ និង​បណ្ដា​មេដឹកនាំ​ពិភពលោក​នឹង​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ​របស់​ទ្រង់​នៅ​ម៉ោង ១១​ម៉ោង​នៅ​អង់គ្លេស​។ ហើយ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នោះ នឹង​ក្លាយ​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ប្រជាពលរដ្ឋ​អង់គ្លេស​ផង​ដែរ​។ ​ព្រះ​រាជ​ដំណើរ​ចុងក្រោយ​របស់​ព្រះមហាក្សត្រី​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ព្រះ​ម​ជ្ឈូ​សា​ធ្វើ​ពី​ដើមឈើ​ឣូ​ក ត្រូវបាន​លើក​ដោយ​ក្រុម​រាជង្គរក្សរបស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral ដោយ​ក្រុម​បុគ្គលិក​ផ្ទាល់​ព្រះ​កាយ​របស់​ទ្រង់​ សែង​ព្រះ​ម​ជ្ឈូ​សា​ចូល​ព្រះទីន័ង​ដឹក​ព្រះ​សព ដែល​នឹង​ដង្ហែ​ព្រះ​សព​ទ្រង់​ទៅកាន់​ទីក្រុង Edinburgh​។

​ក្បួន​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​ម​ជ្ឈូ​សាបាន​បើក​យឺតៗទៅកាន់​ព្រះរាជវាំង Holyroodhouse នៅ​ម៉ោង ១៦:០០​នាទី​ម៉ោង​នៅ​អង់គ្លេស​។​ នៅពេលដែល​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះមហាក្សត្រី​បាន​ទៅដល់ទីក្រុង Edinburgh ក្រុម​ប្រជាពលរដ្ឋ​អ្នក​កាន់ទុក្ខបាន​សម្រុក​ទៅកាន់​តាម​ដងផ្លូវ​នានា​របស់​ទីក្រុង និង​តម្រង់​ជួរ​ចូលរួម​លា​ជា​ប្រវត្តិសាស្ត្រ​ ចំពោះ​ព្រះមហាក្សត្រីដែល​បាន​ឡើង​គ្រង​រាជសម្បត្តិ​រយៈពេល ​៧០ឆ្នាំ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm