ប្រមុខ​កីឡាវាយកូនឃ្លីលើតុ​ប្រាប់​កីឡាករ​-​កីឡាការិនី​ត្រូវ​ចេះ​ក្ដោប​ឱកាស​ពេល​ទៅ​ហាត់​នៅ​ចិន

2022/09/12 05:34:37 pm        257

​វាយកូនឃ្លីលើតុ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាបាន​ផ្ដាំផ្ញើ និង​ក្រើន​រំ​លឹក​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួនត្រូវ​ចេះ​ក្ដោប​ឱកាស អំឡុងពេល​ចេញទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។​

​ការ​ផ្ដាំផ្ញើ​នេះធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន ១០​រូបកាលពី​ថ្ងៃទី​១១ ខែកញ្ញា​ម្សិលមិញដែល​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន ជាមួយ​អត្ត​ព​លិ​ក​កីឡា​កម្ពុជា ១១​ប្រភេទ​កីឡា​ផ្សេងទៀត ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ចិនដល់​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បាន​គូសបញ្ជាក់ថា គោលដៅ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន​នេះគឺ​ដើម្បី​បង្កើន​សមត្ថភាព ហើយ​ពេល​ត្រឡប់មកវិញគឺមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២២ ដែល​ទាំងអស់គ្នា​ចង់​ឈ្នះ​មេដាយមាស​ឲ្យ​បាន​ច្រើនក្នុងនាម​ម្ចាស់ផ្ទះ ក៏ដូចជា​ត្រៀម​ការប្រកួត​កម្រិត​ថ្នាក់ជាតិ និង​អន្ដរជាតិ​ផ្សេងៗ​ទៀត។​

​តាមរយៈ​នេះ ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ជំរុញ​ដល់​គ្រូដែល​ត្រូវ​អមដំណើរ ពិសេស​កីឡាករ​-​កី​ឡ​ការិនី​​ដែលមាន​ឱកាស​បំពេញបេសកកម្ម​បោះជុំរុំ​ហ្វឹកហាត់​នៅ​ចិន​នេះ ត្រូវ​ក្ដោប​ឱកាស​នេះ​ឲ្យ​ជាប់ដើម្បី​សិក្សា​ស្វែងយល់ ទាំង​ទ្រឹស្ដី បច្ចេកទេស និង​កម្មវិធី​ផ្សេងៗ ដើម្បី​ជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ ក្នុងការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជាតិជូន​ប្រទេសជាតិ​នាពេលខាងមុខ។​ ​បន្ថែម​លើ​នេះ ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បាន​ប្រាប់​កីឡាករ​-​កីឡាការិនីក្នុងនាម​អត្ត​ព​លិ​ក​តំណាង​ជាតិ ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យ​បាន​នូវ​វិន័យ និង​ក្រប​សីលធម៌ដែលជា​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ ចាំបាច់​ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័ក្ដ្រ និង​គ្រូបង្វឹកអំឡុងពេល​ស្នាក់នៅ និង​ហ្វឹកហាត់​រយៈពេល​ប្រមាណ ៨​ខែនៅ​ចិន។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ប្រតិភូ និង​កីឡាករ​-​កីឡាការិនីដែល​សហព័ន្ធ​នឹង​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​រួមមាន​លោក អ៊ិន មី​ឌី ជា​គ្រូ​ជំនួយ​ជម្រើសជាតិ ព្រមទាំង​កីឡាករ សឺ​ង តុលា​, សារៈ ស៊ូ​ព្រីង​, ប៊ុន វិសាល​, យី​វ សុវណ្ណ​បញ្ញា​, កាង យូ​ឃាង​, ឃុន ប៊ុន​ហៀ​ប រួមជាមួយ​កីឡាការិនី យិន ចាន់​រតនា​, បូរ ស៊ីន​ស៊ូ និង​កីឡាការិនី ខៀវ ចិន្ដា​រ័ត្ន។​ ​ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល​នោះដែរ ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ឧបត្ថម្ភ​ថវិកា​ឧបត្ថម្ភ ទាំង​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ១០​នាក់ ក្នុង​ម្នាក់ៗចំនួន ៥០០ដុល្លារសម្រាប់​ត្រៀមលក្ខណៈ​ និង​ដំណើរ​ចេញទៅ​ហ្វឹកហាត់រយៈពេល​វែង​នៅ​ចិន ដែល​គ្រោង​ចេញដំណើរ​នា​ថ្ងៃទី​១៥ ខែកញ្ញា​ក្នុង​សប្ដាហ៍​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm