សម្តេចតេជោ អំពាវនាវ​ដល់រដ្ឋបាលរាជធានីភ្នំពេញ​ពិចារណាក្នុងការផ្តល់​រថយន្តក្រុង​ដឹកពលរដ្ឋ​ទៅ​តាមខេត្តក្នុងពេលបុណ្យភ្ជុំបិណ្ឌ

2022/09/12 05:35:10 pm        737

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​សូម​ពិនិត្យ​ពិចារណា ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន(រថយន្តក្រុងសាធារណៈ)ដល់ប្រជាពលរដ្ឋ ទៅ​កាន់​បណ្តា​ខេត្ត​-ក្រុងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលបានធ្លាប់ធ្វើកន្លងមក គឺ​មុន​ពេល នៃ​ការ​រីករាល​ដាល​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និង​ទប់ជា​មួយ​ការ​ដំឡើង​ថ្លៃ​រថយន្តឈ្នួល(TAXI)ជាដើមនោះ។

តាមរយៈសារសំឡេងពិសេសនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេច​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផ្តល់​លទ្ធភាព​ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា ក្នុង​ពេល​បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយក៏បានអំពាវនាដល់បងប្អូនរត់តាក់ស៊ី និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មេត្តាកុំដំឡើងថ្លៃក្នុងពេលបុណ្យភ្ជុំខាងមុខនេះផងដែរ។

ទាក់ទងនឹងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះផងដែរ។

តាមរយៈសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​ប្រាប់​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ផង​ដែរថា ឆ្នាំ២០២២នេះ សម្តេចមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសនោះទេ ដោយ​សារតែសម្តេចជាប់រវល់បេសកកម្មនៅក្រៅប្រទេសដូចជា ទៅចូលរួមមហាសន្និបាតUN នៅញូយ៉ក ពីថ្ងៃទី២១-២៣ ខែកញ្ញា, ទស្សនកិច្ចផ្លូវការនៅគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា និងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ទៅ​ទីក្រុង​តូក្យូ ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២២ជាំដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        37
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm