កងកម្លាំង​រុស្ស៊ី​ដកថយ​ពី​ទីក្រុង​សំខាន់ៗ​នៅ​ភាគ​ឦសាន ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​វាយ​សន្ធាប់​ខ្លាំង​

2022/09/12 05:49:09 pm        908

អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បាន​បោះបង់ចោល​បន្ទាយ​សំខាន់​របស់​ខ្លួន​នៅក្នុង​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ជាការ​ដួល​រលំ​ភ្លាមៗ​នៃ​ខ្សែត្រៀម​ជួរមុខ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ខ្សែត្រៀម​ជាច្រើន​នៃ​សង្គ្រាម​នេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ទៅ​មុខ​យ៉ាង​លឿន​។

​ការ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង Izium ក្នុង​ខេត្ត Kharkiv គឺជា​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ទីក្រុង Moscow ចាប់តាំងពី​កងទ័ព​របស់ខ្លួនត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់ក្រោយ​ចេញពី​រដ្ឋធានី Kyiv កាលពី​ខែមីនា​។ ការបរាជ័យ​នេះ​អាច​បង្ហាញ​ពី​ចំណុច​ប្រែប្រួល​ភ្លាមៗក្នុង​សង្គ្រាម​រយៈពេល​ ៦​ខែ ដោយ​ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​កំពុង​បោះបង់ចោល​ឃ្លាំង​គ្រាប់រំសេវ និង​យុទ្ធោបករណ៍ ខណៈ​ពួកគេ​ដកថយ​។ កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​ទីក្រុង Izium ជា​មូលដ្ឋាន​ភស្តុភារ សម្រាប់​យុទ្ធនាការ​មួយ​ក្នុងចំណោម​យុទ្ធនា​ការ​សំខាន់ៗ​ជាច្រើន​របស់​ខ្លួន ក្នុងការ​វាយប្រហារ​រយៈ​ពេល ​១​ខែ​ពី​ភាគ​ខាងជើង​នៅ​ជិត​តំបន់ Donbas ដែល​មាន​តំបន់ Donetsk និង Luhansk​។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​ដកស្រង់​សម្ដី​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដោយ​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​កងទ័ព​ចាក​ចេញពីតំបន់​ក្បែរ​នោះ និង​បង្កើន​ប្រតិបត្តិការ​ពង្រឹងកម្លាំង​នៅ​កន្លែង​ផ្សេងទៀត​នៅ​ជិត​ខេត្ត Donetsk​។ សារព័ត៌មាន TASS បាន​រាយការណ៍​ថា ប្រធាន​រដ្ឋបាល​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ខេត្ត​នេះ និង​ជម្លៀស​ចូល​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​សង្គ្រោះ​ជីវិត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        148
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm