OCA ​បើកភ្លើង​ខៀវ​ជួយ​កម្ពុជា​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស៊ី​ហ្គេម​

2022/09/12 06:16:23 pm        74

​ស៊ី​ហ្គេម៖ ប្រតិភូ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​ (OCA) ៣​រូប​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Takash Waku ​អគ្គនាយករង​មជ្ឈមណ្ឌល​កីឡា​កម្រិត​ខ្ពស់ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​អន្ដរជាតិកាលពី​ថ្ងៃទី​១១ ខែកញ្ញាបានធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​កម្ពុជាដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ពិសេស​ពិនិត្យ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ខ្លួន​អាចជួយ​កម្ពុជា​បាន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ដ្រីជាន់ខ្ពស់​ក្រុមប្រឹក្សា​កីឡា​អាស៊ី​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏ដូចជា​លោក តូ រិទ្ធី​យ៉ា នាយករង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។​ ​លោក ប៉ុន សុខ បាន​បញ្ជាក់ថា ទស្សនកិច្ច​នេះមាន​រយៈពេល ៣​ថ្ងៃដើម្បី​ពិនិត្យមើល​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា មាន​កម្មវិធី​ហ្វឹកហាត់​អ្វីខ្លះ​? ហើយ​បញ្ហា​ប្រឈម​អ្វីខ្លះ ដើម្បី​ឲ្យ​កម្ពុជា​អាច​ស្នើសុំ​ខាង​វិទ្យាស្ថាន​កីឡា​កម្រិត​ខ្ពស់​អាស៊ី​ជួយទៅលើ​ការគ្រប់គ្រង​កីឡាករ-កីឡាការិនី​ជម្រើស​រើស​ជាតិ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​របស់​មជ្ឍមណ្ឌលក្នុងការ​អភិវឌ្ឍ​សិទ្ធ​ផល និង​គុណ​ផលត្រៀម​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​ ​លោក​បន្ថែមថា ក្រៅពី​ពិនិត្យមើល​ពី​ការគ្រប់គ្រង​ហាត់​ហ្វឹកហ្វឺន​អត្ត​ព​លិ​ក និង​ផ្នែក​បច្ចេកទេស ខាង​ប្រតិភូ​ក្រុមប្រឹក្សា​កីឡា​អាស៊ី និង​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏​ជំរុញ​ឲ្យ​មានការ​ផ្តល់​អ្នកជំនាញមក​បើក​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ផ្នែក​វេជ្ជសាស្ត្រ​កីឡា និង​វិទ្យាសាស្ត្រ​កីឡា​នៅ​កម្ពុជា ឬក៏​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទៀតផង​​។​

​ដោយឡែក​លោក តូ រិទ្ធី​យ៉ា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​កីឡា​អាស៊ីនាពេលនេះ គឺមាន​សារៈសំខាន់​សម្រាប់​កម្ពុជា ក្នុង​ការជួយ​ជំរុញ​ឲ្យ​រៀបចំ​បង្កើត​សកល​វិទ្យាល័យ​ជាតិ​អប់រំ​កាយ និង​កីឡា​ជា​លក្ខណ​ស្តង់ដារ​អន្តរជាតិ​មួយនៅក្នុង​តំបន់​អាស៊ាន សិក្សា​លើ​ថ្នាក់​បរិញ្ញាបត្រ ជាពិសេស​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស គ្រូ​ជំនាញ កម្មវិធីសិក្សា​ឲ្យ​ស្របតាម​លក្ខណ​ស្តង់ដារ​។ ក្នុងនោះ​ក៏​គ្រោង​នឹង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កីឡា​កម្រិត​ខ្ពស់ ទៅតាម​លទ្ធផល​ភាព​ដែល​ភាគី​ជប៉ុន​ជួយ​មក​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm