គោព្រៃ​ជំទង់​កម្ពុជានឹង​ចេញទៅ​ប្រកួត​ជម្រុះ​ AFC U20 ​នៅ​តាជី​គី​ស្ថានយប់​នេះ​

2022/09/12 07:01:19 pm        101

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹង​ចេញទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នៅ​ប្រទេស​តាជី​គី​ស្ថាននា​វេលា​ម៉ោង ១១៖៥៥​នាទី​យប់ ថ្ងៃទី​១២ ខែកញ្ញា​នេះ។​

​តាម​ការគ្រោងទុក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ចំណាយពេល​ប្រមាណ​ជាង ១៩​ម៉ោងក្នុងការ​ធ្វើដំណើរ ពោលគឺ​គ្រោង​ទៅដល់​ប្រទេស​តាជី​គី​ស្ថាននា​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា មុន​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ U20 ​លី​បង់ នា​ថ្ងៃ​បន្ទាប់។​ ​គួរ​ដឹងថា ក្រុមយុវជន​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន លី​បង់ និង​សិង្ហ​បុរី។ ចំពោះ​កម្មវិធី​ប្រកួតបន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​លី​បង់ កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U20 ​សិង្ហ​បុរីនា​ថ្ងៃទី​១៦ ខែកញ្ញា និង​ចុងក្រោយ​ជួប​ក្រុម​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ។​

​បេសកកម្ម​នេះដែរដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក​ Koji Gyotoku ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជា រួមជាមួយ​កីឡាករ ២៣​នាក់មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ៧​នាក់​, ព្រៃវែង ៤​នាក់​, សូល​ទី​ឡូ​អង្គរ ៣​នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់​, វិសាខា ២​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង​ម្នាក់​, កងយោធពល​ខេ​មរ​ភូមិ​ម្នាក់​, អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់​, ណាហ្គា​វើ​ល​ដ៏​ម្នាក់ និង​កីឡាករ​អាស៊ី​អឺរ៉ុប​ម្នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        4
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm