លោក Zelenskyy ប្រារព្ធ​ខួប ២០០ថ្ងៃ​នៃ​សង្គ្រាម​ និង​បាន​សរសើរ​កងទ័ព ខណៈ​អ៊ុយ​ក្រែ​ន​បង្ហាញ​ទីក្រុង​ដែល​ដណ្តើម​បាន​មកវិញ​

2022/09/12 07:21:14 pm        612

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្រារព្ធ​ខួប ២០០​ថ្ងៃ​ចាប់​តាំង​ពី​សង្គ្រាម​របស់ប្រទេស​ប្រឆាំង​ប្រទេស​រុស្ស៊ី​ចាប់ផ្តើម ដោយ​បាន​ការ​គោរព​ដល់​យោធា​របស់​ប្រទេសអង្គភាព​សេវា​សង្គ្រោះ​បន្ទាន់ និង​អ្នក​ដែល​កំពុង​រងគ្រោះ​ពី​ជម្លោះ​នេះ​។

នៅ​ក្នុង​សុន្ទរកថា​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​លោក​បាន​អរគុណ​ពួកគេ​សម្រាប់​ការបំផ្លាញ​រថក្រោះ​សត្រូវ​ចំនួន ២,០០០​គ្រឿង, រថពាសដែក​ចំនួន ៤,៥០០​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ​របស់​សត្រូវ​ជាង ១,០០០​គ្រឿង, យន្តហោះ ២៥០​គ្រឿង, ឧទ្ធម្ភាគចក្រ​ចំនួន ២០០​គ្រឿង, យាន​ដ្រូ​ន ១,០០០​គ្រឿង, នាវា​ចំនួន ១៥​គ្រឿង និង​ទូក ព្រមទាំង​យុទ្ធោបករណ៍​សត្រូវ​រាប់ពាន់​គ្រឿង​ផ្សេងទៀត​។ លោក Zelenskyy និយាយ​ថា ​លោក​ប្រាកដ​ថា​អ៊ុយ​ក្រែ​ន​នឹង​ឆ្លងកាត់​ផ្លូវ​ដ៏​លំបាក ​ដើម្បី​ទទួល​ជ័យជម្នះ​។​ ​លោក​បាន​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​វាយលុក​យ៉ាង​រហ័ស​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​។ សកម្មភាព​របស់​ទីក្រុង Kyiv ក្នុង​ការ​ដណ្តើម​យក​មក​វិញ​នូវ​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv បាន​បង្ខំ​ទីក្រុង​មូ​ស្គូ​ឱ្យ​ដកទ័ព​របស់​ខ្លួនដើម្បី​ការពារ​ពួកគេ​ពី​ការឡោមព័ទ្ធ ដោយ​បន្សល់ទុក​នូវ​អាវុធ ​និង​គ្រាប់រំសេវ​ជាច្រើន​នៅ​ក្នុង​ពេលដក​ថយ​យ៉ាង​ប្រញាប់ប្រញាល់​។

​កងទ័ព​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ ​បាន​ជោគជ័យក្នុងការ​វាយលុក​យ៉ាង​រហ័ស​របស់​ពួកគេ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស និង​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​ភាគ​ខាង​ត្បូង​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ ដែល​បាន​បិទ​ទាំងស្រុង​ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម ​ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅ​ក្បែរ​នោះ​។ នៅក្នុង​វីដេអូ​ចេញផ្សាយ​ដោយ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​នៅ​លើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ទាហាន​ត្រូវ​បាន​គេ​ឃើញ​ឈរ​ជាមួយ​នឹង​ទង់ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Hoptivka៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm