ទំហំបរធនក្នុងវិស័យបរធនបាលកិច្ច មានកំណើនកើនឡើងជាបន្តបន្ទាប់

2022/09/12 07:55:21 pm        767

ភ្នំពេញ៖ បរធនបាលកិច្ច នឹងមានទំហំបរធនកើនឡើងក្នុងរង្វង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច ​កំពុងពិនិត្យ និង​វាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរបន្ថែមទៀត។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង CEO Master Club នាចុងសប្តាហ៍កន្លងមកថា​ មកដល់បច្ចុប្បន្ននិយ័តករបរធនបាលកិច្ច មានរបរធន​បាល​កិច្ចហិរញ្ញវត្ថុចំនួន ៩ ​ដែលក្នុងនោះមានទំហំបរធន ​(គឺទ្រព្យសម្បត្តិ ឬមូលនិធិ)​ មានប្រមាណជាង ១៦៦ លានដុល្លារអាមេរិក។

ឯកឧត្តម បន្តថា បន្ទាប់រាជរដ្ឋាភិបាលចាប់ផ្ដើមនៃការបង្កើតនិយ័តករបរធនបាលកិច្ច នៅពាក់​កណ្ដាលឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ​ និយ័តករបរធនបាលកិច្ច ទទួលបានការស្នើបង្កើត និង​សុំចុះបញ្ជីរបរធនបាលកិច្ច មានចំនួនប្រមាណជាង ​៥០០ សំណើរ ដែលកំពុងស្ថិតនៅក្នុង​នីតិវិធី​កំពុងវាយតម្លៃ ​ដែលចំនួន ៥០០ សំណើរនេះ បន្ទាប់ពីវាយតម្លៃនិងអនុម័តជាផ្លូវការ និយ័តករបរធន​បាលកិច្ច នឹង​មានទំហំបរធនកើនឡើងទ្វេរដងថែមទៀត។

បរធនបាលកិច្ច ​គឺជា​ទំនាក់ទំនង​គតិយុត្តិ ​ដែល​បរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធន​បាល​ក្នុងការមើលថែរក្សា ​និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។

អត្ថគាហកៈ គឺជាបុគ្គលដែលអចទទួលផលពីបរធនបាលកិច្ច ​ចាប់ពី​កាលបរិច្ឆេទ​ចូលជាធរមាន នៃបរធនបាលកិច្ច​ លើកលែងតែមាន។

ចំណែកបរធនបាលទាយក ​គឺជាបុគ្គលដែលបានបង្កើត​ និងកំណត់​លក្ខខណ្ឌ​នៃបរធនបាលកិច្ច និង​ផ្តល់ទ្រព្យសម្បត្តិ ​ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច ​និង​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែងតាំង​ និង​បញ្ឈប់បរធនបាល។

រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង ​និង​ចាត់ចែង​បរធនពីបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ​ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។

សូមបញ្ជាក់ថា​ នាចុងសប្តាហ៍កន្លងមកនេះ និយ័តករបរធនបាលកិច្ច ​បានចុះអនុស្សារណៈជាមួយ និង CEO Master Club ​ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការ ​ដល់សមាជិកគ្រួសារ​ CEO Master Club ដែល​មានម្ចាស់អាជីវកម្មធុនតូច និងមធ្យមជាច្រើន ​ឱ្យមានលទ្ធភាព ​និងសមត្ថភាពសមស្រប ដើម្បី​រៀបចំខ្លួនក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm