សម្តេច ហេង សំរិន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងឡាវ

2022/09/12 08:04:07 pm        719

ភ្នំពេញ៖ នៅថ្ងៃនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា អញ្ជើញដឹកនាំ​គណៈប្រតិភូជាន់​ ខ្ពស់រដ្ឋសភា ​ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវ ។

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​និង​ប្រធានរដ្ឋ សភានៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ​នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញ​ទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី១៤ ខែកញ្ញា ​ខណៈទស្សនកិច្ចជា​ ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។

ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ​ទៅកាន់ប្រទេសទាំងពីរនេះ ក្នុង គោល​បំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ​នីតិប្បញ្ញត្តិ ​ក៏ដូចជានីតិ ប្រតិបត្តិរបស់កម្ពុជា ​និងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ​គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី ​និងសម្តែងការគួរសម​ជាមួយថ្នាក់ដឹកនាំសំខាន់ៗ​របស់​វៀតណាម រួមមាន ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្ស, ឯកឧត្តម ង្វៀន សុនហ្វូគ ប្រមុខរដ្ឋ, ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា, ឯកឧត្តម ហ្វាម មីញជីញ ​នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹក​នាំ​ជាច្រើនរូបទៀត ខណៈនាឱកាសនោះ ​នឹងចុះហត្ថលេខាលើសៀវភៅ​អនុស្សាវរីយ៍​មាស​នៅវិមានរដ្ឋសភាវៀតណាម។

ដោយឡែក ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅប្រទេសឡាវ គណៈប្រតិភូជាន់ ខ្ពស់​រដ្ឋ​សភាកម្ពុជា ​គ្រោង​នឹងចូលជួប​ពិភាក្សាទ្វេភាគី ​និង​សម្តែងការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​ភាគីឡាវ រួមមាន ឯកឧត្តម ថង លូនស៊ីសូលីត ​ប្រធានាធិបតី, ឯកឧត្តម សាយ សំភូនភូមិវិហាន ប្រធានរដ្ឋសភា, ឯកឧត្តម ផន ខាំវីផាវ៉ាន់​ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំឡាវ​ជា​ច្រើនរូបទៀត​ផងដែរ៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm