ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បន្តប្រជុំត្រៀមរបៀបវារៈសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/12 08:13:29 pm        655

សៀមរាប៖ ដំណើរការនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំនេះ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ហើយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបន្តពិភាក្សាគ្នាពីរបៀបវារៈសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្រុមឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃនេះ បានបន្តបើកកិច្ចកិច្ចប្រជុំពិភាក្សាពីរបៀបវារៈនានា ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅក្នុង​ខេត្តសៀមរាប​រយៈពេល ១សប្តាហ៍ ពោលគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២។ ចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី ១៤រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានិងកិច្ចប្រជុំពាក់ព័ន្ធ បាន​លើកឡើងថា កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់កម្ពុជា ​បង្ហាញពីវឌ្ឍភាពនៃសេដ្ឋកិច្ចរបស់ខ្លួន និង​ផ្តល់មតិយោបល់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចតំបន់ ​និងពិភពលោក ដែលបានរង​ផល​ប៉ះពាល់​ដោយសារវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

បន្ថែមពីលើនេះ ឯកឧត្តមបញ្ជាក់ថា តាមយៈកិច្ចប្រជុំនេះ កម្ពុជា ក៏បានបង្ហាញពីសក្តានុពលទេស​ចរណ៍​របស់ខ្លួនដ៏អស្ចារ្យ ​ជាពិសេសនៅក្នុងខេត្តសៀមរាបតែម្តង ​ទៅដល់ថ្នាក់ដឹកនាំ​ អ្នកវិនិយោគ នៃបណ្តាប្រទេសដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

សូមបញ្ចាក់ថា ពិធីបើកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ ជាផ្លូវការ នឹង​ធ្វើឡើងនៅថ្ងៃទី ១៤ ​ខែកញ្ញា ឆ្នាំ ២០២២ ​នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ ជា ធិរិទ្ធ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        96
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm