កម្ពុជានឹងប្រកាសអនុវត្តន៍គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នាដើមខែតុលាខាងមុខនេះ

2022/09/12 08:33:02 pm        643

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នឹងប្រកាសអនុវត្តន៍គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នាដើមខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

នាឱកាសដែរលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជានាយក​គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ការឆ្លើយតបបន្ទាន់ទៅនឹងជំងឺ​កូវីដ-១៩ (COVID-19 ERP) និងអាហារូបត្ថម្ភនៅកម្ពុជា (CNP) បានអនុញ្ញាតឱ្យលោកស្រី Aparnaa Somanathan ប្រធានផ្នែកសុខភាព អាហារូបត្ថម្ភ និងប្រជាជន ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ព្រមទាំងក្រុមការងារធនាគារពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពី Health Nutrition and Population portfolio និងបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ផងដែរថា គម្រោងលើកកម្ពស់សមធម៌សុខាភិបាលគុណភាព និងសមធម៌​សុខាភិបាល​នេះ គឺដើម្បីធានា ​និងបង្កើននូវប្រសិទ្ធភាព គុណភាព និងសុវតិ្ថភាពក្នុងការផ្តល់សេវាជូន​ប្រជាជន​កម្ពុជា ហើយគម្រោងមួយនេះ គឺជាគម្រោង ដែលមានថវិកាចំនួន៣ធំៗសម្រាប់ដំណើរការ​អនុវត្តន៍។ ទី១.កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា, ទី២. កញ្ចប់ថវិកាជំនួយ និងទី៣.កញ្ចប់ថវិកាដែលជាគម្រោងឥណទានសម្បទាន (កម្ចី)។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ក្នុងនាមឯកឧត្តម រដ្ឋមន្រី្តសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមថ្លែងអំណរគុណដល់លោកស្រីប្រធានផ្នែកសុខភាព​ អាហារូបត្ថម្ភ​ និងប្រជាជន ប្រចាំតំបន់អាស៊ីបូព៌ា ​និងប៉ាស៊ីហ្វិក ​ជាពិសេសធនាគារពិភពលោក ដែលបានសម្របសម្រួល​ជា​មួយដៃគូ ក្នុងការអនុវត្តន៍គម្រោងលើកកម្ពស់គុណភាព ​និងសមធម៌សុខាភិបាល ឲ្យមានការ​រីក​ចម្រើន និងវឌ្ឍនភាព និងខិតខំបន្តអនុវត្តន៍សហការជាមួយគ្នាបន្តទៀត។

ជាការឆ្លើយតប ​លោកស្រី Aparnaa Somanathan សូមកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង​សុខាភិបាល​ ក្រុមការងារបច្ចេកទេស ​និងអ្នកអនុវត្តន៍គម្រោងទាំងអស់ ដែលបានសហការ​យ៉ាង​ល្អជាមួយនឹងដៃគូអភិវឌ្ឍន៍នានា ​ជាមួយធនាគារពិភពលោក ក្នុងកិច្ចសហប្រតិបតិ្តការគ្នា​ក្នុងកា​រ​អនុវត្តន៍គម្រោងទាំង៤(គម្រោងលើកកម្ពស់គុណភាព ​និងសមធម៌សុខាភិបាល ទី១, គម្រោង​លើកកម្ពស់គុណភាព ​និងសមធម៌សុខាភិបាល ទី២, ​ការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងអាហារូបត្ថម្ភនៅកម្ពុជា)៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm