ប្រទេស​ប៉ា​គី​ស្ថាន​នឹង​ទម្លាយ​ផ្លូវ​ហាយ​វេ​ដ៏​សំខាន់​ដើម្បី​ការពារ​ទីក្រុង Dadu ពី​ទឹកជំនន់

2022/09/12 09:34:06 pm        647

​​ប៉ា​គី​ស្ថាន៖ យោងតាម​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អាជ្ញាធរ​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថានមាន​ផែនការ​ទម្លាយ​ផ្លូវ​ហាយវ៉េ Indus របស់​ប្រទេស ជា​បណ្តាញ​ត​ភ្ជាប់​ការដឹកជញ្ជូន​ដ៏​សំខាន់ដើម្បីឱ្យ​ទឹក​ហូរ និង​ទប់ស្កាត់​ទឹកជំនន់​នៅក្នុង​ទីក្រុង Dadu​។​

​ទឹកជំនន់​ពី​ភ្លៀង​មូសុង និង​ការ​រលាយ​ទឹកកក​នៅ​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស ៣៣លាន​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១,៣៩៦​នាក់​ស្លាប់, រងរបួស ១,២៧២៨​នាក់ និង​បាន​បំផ្លាញ​លំនៅឋាន ផ្លូវថ្នល់ ផ្លូវ​រថភ្លើង សត្វ​ចិញ្ចឹម និង​ដំណាំ​។ ​ប្រទេស​ប៉ា​គី​ស្ថាន​ប៉ាន់ប្រមាណ​តម្លៃ​នៃ​ការខាតបង់​មាន​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ ហើយ​ទាំង​រដ្ឋាភិបាល និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានដាក់​កំហុស​លើ​បញ្ហា​ទឹកជំនន់ អាកាសធាតុ​ក្តៅ​ខ្លាំង និង​ការបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​។​ ​យ៉ាងហោចណាស់​មាន​តំបន់​ចំនួន​៣ ​នៅក្នុង​ស្រុក Dadu ដែល​ផ្លូវ​ហាយវ៉េ Indus បាន​ជន់​លិចដោយចរាចរណ៍​ត្រូវបាន​ផ្អាក​ជាច្រើន​សប្តាហ៍ ខណៈ​ផ្លូវ​ហាយវ៉េ​ផ្សេងទៀត​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ត​ភ្ជាប់​ភាគ​ខាងជើង និង​ខាងត្បូង​ក៏​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​។

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានចាប់ផ្តើម​ការងារ​ លើ​ការវាយតម្លៃ​តម្រូវការ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​រៀបចំ​ផែនការ​កសាង​ឡើងវិញ​ក្រោយ​គ្រោះមហន្តរាយ។​ ​លោក Guterres បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវធ្វើ​ការងារ​បន្ថែមទៀត​ ដើម្បី​ជួយ​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ប៉ា​គី​ស្ថាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        49
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        70
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm