មនុស្ស​ជាង ​១​ពាន់​នាក់​បាន​ស្លាប់​នៅ​ឆ្នាំនេះ​ក្នុង​ការ​ប៉ុនប៉ង​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែរ៉ា​ណេ​

2022/09/12 10:09:41 pm        737

​​ទុយ​នេ​ស៊ី៖ យ៉ាងហោចណាស់​មនុស្ស ១១​នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​លិច​ទូក​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ទុយ​នេ​ស៊ី​ ខណៈ​មនុស្ស ១២​នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ ឆ្មាំ​សមុទ្រ​ទុយ​នេ​ស៊ី​បាន​ជួយ​សង្គ្រោះ​មនុស្ស ១៤នាក់ បន្ទាប់ពី​ទូក​ដែល​ដឹក​ជនអន្តោប្រវេសន៍ ៣៧នាក់​ទៅកាន់​ប្រទេស​អ៊ីតាលី​បាន​លិច​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ TAP បាន​រាយការណ៍​ថា សាកសព​ចំនួន ៥​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ១១​នាក់​។ ជនអន្តោប្រវេសន៍​ជាង ១,០០០​នាក់​ត្រូវ​បាន​គេ​គិត​ថា​បាន​ស្លាប់​នៅ​ឆ្នាំនេះ ដោយ​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​កណ្តាល​។​ តួលេខ​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិគឺ​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍ ១.០៣៣​នាក់​ត្រូវបាន​ចាត់ទុកថា​ស្លាប់​ ឬ​បាត់​ខ្លួន ហើយ​ ៩៦០នាក់​ត្រូវ​បាន​គេ​គិត​ថា​បាន​លង់ទឹក​។ ទូក​ប្រទេស​ទុយ​នេ​ស៊ី​បាន​ចេញ​ដំណើរ​ពី​តំបន់ Sfax ដោយ​ទូក​បាន​លិច​នៅ​ចម្ងាយ​ប្រហែល ៤០​ម៉ា​យ​ជិត​ឆ្នេរសមុទ្រ​ក្បែរ​តំបន់​ Chebba ទីក្រុង​ Mahdia​។​

​ឆ្នេរសមុទ្រ​ជុំវិញ​តំបន់ Sfax បាន​ក្លាយ​ជា​ចំណុច​ចេញដំណើរ​ដ៏​សំខាន់​ សម្រាប់​អ្នក​ដែល​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ក្តី​សង្ឃឹម​នៃ​ការ​ធ្វើ​ដំណើរ​ទៅដល់​អឺរ៉ុប​។​ កោះ Lampedusa របស់​ប្រទេស​អ៊ីតាលី​ស្ថិតនៅ​ចន្លោះ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ទុយ​នេ​ស៊ី និង​កោះ​ស៊ី​ស៊ី​លី ហើយ​ជារឿយៗ​ជា​គោលដៅ​សម្រាប់​អ្នក​ដែល​ព្យាយាម​ទៅដល់​អឺរ៉ុប​ពី​អាហ្វ្រិក​ខាងជើង​។ យោង​តាម​ទីភ្នាក់ងារ​ព្រំដែន​សហភាព​អឺរ៉ុប Frontex បាន​ឲ្យ​ដឹង​ថា មានការ​ចូល​មក​មិន​ទៀងទាត់​ចំនួន ៥២,០០០​នាក់​តាម​ច្រក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​កណ្តាល​ចន្លោះ​ពីខែ​​មករា​ដល់​ខែ​សីហា​ឆ្នាំ​នេះ ដោយមាន​ជនអន្តោប្រវេសន៍​ភាគច្រើន​មកពី​ប្រទេស​ទុយ​នេ​ស៊ី អេ​ហ្ស៊ី​ប និង​បង់​ក្លា​ដែ​ស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        49
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        70
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm