សម្ដេច​ក្រឡាហោម ស ខេង ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​

2022/09/13 12:33:46 am        631

ព្រះសីហនុ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ នៅ​ខេត្ត​ព្រះសីហនុ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ការ​ប្រឈម​ទៅ​នឹង​បទល្មើស​ប្រភេទ​នេះ​។

សម្ដេច​ ក៏បាន​រម្លឹក​ជា​ថ្មីទៀត​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិសេស​អនុសាសន៍​ជំរុញ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​សម្ដេច​ក្រឡាហោម បាន​បន្តថា កាលពីពេល​ថ្មីៗ​នេះ ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​កិ ច្ច​ប្រតិបត្តិការ​លើ​ការងារ​នេះ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្ដេច​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការគាំទ្រ​និង​ចូលរួម​ក្នុង​ការងារ​នេះ ដោយបាន​ផ្ដល់​បណ្ដាញ​និង​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​រាយការណ៍​អំពី​ករណីនេះ​។ សម្ដេច​ឱ្យដឹងទៀតថា ​រហូតមក​ដល់ពេលនេះ ក្រសួង​បាន​ទទួល​បណ្ដឹង និង​ការរាយការណ៍​ចំនួន​ ១៨៦​ករណី​។​

​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស​ន្ស​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងនោះ ​រួមទាំង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ក្រោយពី​មានការ​ដាក់​ចេញ​ផែនការ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​។​

​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​រដ្ឋបាលខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​ការខិតខំ​ប្រឹងប្រែង​បង្ក្រាប​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ដោយ​ប្រកាន់យក​គោលការណ៍​៣​ក្នុង​កិច្ចប្រតិបត្តិការ គឺ​សង្គ្រោះ​ជនរងគ្រោះ បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស បណ្ដាញ និង​មេក្លោង​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ព្រមទាំង​កិត្តិយស​ជាតិ​៕ អត្ថបទ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        112
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm