សម្ដេច​តេជោ​ ហ៊ុន សែន កោត​សរសើរ​រដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​​​ផ្ដល់​វ៉ាក់សាំង​​ទៅ​ដល់​​បុគ្គលិក​ថែ​សួន និង​អនាម័យ

2021/04/27 09:59:58 am        603

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯក​ឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​មន្ត្រី​រាជការ​ និង​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង ឱ្យ​ចាក់​វ៉ាក់សាំង​លើស​ពីចំនួន​កំណត់។

សម្ដេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​តេឡេក្រាម​នៅ​យប់​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​មាន​ក្រសួង​មួយ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា គឺ​បែរ​ជា​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ ដោយសារ​តែ​មន្ត្រី​ជាប់​កិច្ច​សន្យា អ្នក​ថែ​សួន អ្នក​ធ្វើ​អនាម័យ ក៏​មក​សុំ​ចាក់​វ៉ាក់សាំង​ដែរ។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា​៖ «នេះ​គឹ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​​ខ្ញុំ​យក​ឱកាស​នេះ​កោត​សរសើរ។ ​ឯកឧត្ដម ជា សុផារ៉ា មាន​ការព្រួយ​បារម្ភ​ថា ចាក់​វ៉ាក់សាំង​លើស​ចំនួន តែ​ខ្ញុំ​ប្រាប់​ថា នេះ​គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ដែល​សូម្បី​តែ​អ្នក​ថែ​សួន សូម្បី​តែ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បាន​ចាក់​ទាំងអ្នក​បម្រើការ​បែបនេះ»

ចំណែក​ឯ​កង​ទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​វិញ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ផង​ដែរ​ថា បាន​ចាក់​ស្ទើរ​តែ​ទាំង​អស់​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។

បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm