ទូត​ចិន​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​អត្ត​ព​លិ​ក​កម្ពុជា ១៦១​នាក់ មុន​ចេញទៅ​ហាត់​នៅ​ចិនសប្ដាហ៍​នេះ​

2022/09/13 04:51:54 pm        187

​ស៊ីហ្គេម៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ ឯកឧត្តម​ Wu Gouquan ​កុងស៊ុល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មតំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាបាន​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ប្រតិភូ កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជាសរុប​ចំនួន ១៦១​នាក់លើ ១២​ប្រភេទ​កីឡាដែល​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅ​ចិននា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ។​

​កម្មវិធី​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​នេះមានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​ (CAMSOC) ព្រមទាំង​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីដែល​ត្រៀម​ចេញទៅ​ហាត់​នៅ​ចិន ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ផងដែរ។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​ Wu Gouquan ​បាន​អបអរសាទរ​ប្រតិភូ និង​អត្ត​ព​លិ​កក​កម្ពុជា​ទាំងអស់ដែល​ត្រៀម​ចេញទៅ​ហាត់​នៅ​ចិន​នាពេលនេះ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែងរវាង​ភាគី​ចិន និង​កម្ពុជាដើម្បី​ជំរុញ​គម្រោង​មួយ​នេះ​ឲ្យ​ដំណើរការ​រលូន។ ឯកឧត្តម​បានចាត់ទុក​ការផ្ដល់​ជំនួយ​បច្ចេកទេស​កីឡា​របស់​ចិន​នេះ គឺជា​ផ្នែក​មួយទៀតដើម្បី​ពង្រឹង​ចំណងមិត្តភាព​មិត្ត​ដែកថែប និង​យុទ្ធសាស្ដ្រ​យូរអង្វែងរវាង​ចិន និង​កម្ពុជា។​ ​តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ដដែល​បន្ថែមថា ដើម្បី​ជួយ​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ រដ្ឋាភិបាល​ចិនមិន​ត្រឹមតែ​អនុវត្ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នោះទេ ថែមទាំង​ផ្ដល់ជំនួយ​បច្ចេកទេស​កីឡា ក្នុង​គោលបំណង​បង្កើន​បច្ចេកទេសតាមរយៈ​ការហ្វឹកហាត់ និង​ផ្ដល់​សម្ភារៈ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយរវាង​ចិន និង​កម្ពុជាឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ផង។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បានចាត់ទុក​វេទិកា​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​នេះគឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​មួយ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ពិសេសនៃ​មិត្ត​ដែកថែប និង​យុទ្ធសាស្ដ្រ​យូរអង្វែងរវាង​កម្ពុជា​-​ចិន បានចេញ​ជា​លទ្ធផលនៃ​ការជួយ​ដល់​វិស័យ​កីឡា​កម្ពុជា ពិសេស​ការផ្ដល់​ជំនួយ​ឥត​សំណង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ជួយ​កី​ឡាករ​-​កីឡាការិនីក្នុងការ​ស្វែងរក​បច្ចេក​ទេស​ហ្វឹកហាត់​ខ្ពស់ តាមរយៈ​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ចិននៅពេលនេះ។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បាន​ជំរុញ និង​ផ្ដាំផ្ញើ​ដល់​ប្រតិភូ កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវយក​ឱកាស​ហ្វឹកហាត់​ដ៏​មាន​សារៈសំខាន់​នេះ ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ស្រូប​បានមក​វិញ​នូវ​សិទ្ធ​ផល និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ត្រឡប់មកវិញ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​ត្រៀម​ទទួលយក​នូវ​រាល់​ការលំបាក និង​ការឈឺចាប់​ក្នុងការ​ហ្វឹកហាត់ដោយ​ចាត់ទុកជា​រឿង​ធម្មតា ហើយ​ប្រែ​រឿង​ធម្មតា​នោះទៅជា​រឿង​អស្ចារ្យក្នុង​អាជីព និង​ប្រទេសជាតិ។​ ​លើសពីនេះត្រូវ​រក្សា​នូវ​វិន័យ និង​សេចក្ដីថ្លៃថ្នូរក្នុងការ​ចេញទៅ​ហ្វឹកហាត់ ក្នុងនាម​អត្ត​ព​លិ​ក​តំណាង​ជាតិ​ទាំងមូល និង​ក្នុងនាម​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីររវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល។ ហេតុនេះត្រូវ​រក្សា​កិត្តិយស និង​មិត្តភាព​នេះដើម្បី​ជំរុញ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ប្រតិបត្តិ​ករ​កីឡា​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm