កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់ ៦​រូប​កំពុងសំងំហាត់​នៅ​អាមេរិក​ត្រៀម​ស៊ី​ហ្គេម

2022/09/13 05:42:57 pm        64

​វាយ​កូន​បាល់៖ កីឡាករ​-​ការិនី​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា ៦​រូប​កំពុង​សំងំ​ហ្វឹកហាត់​នៅ​អាមេរិក ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជា ពៅ គ្រូ​បង្វឹក​ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​

​គ្រូបង្វឹក​ដដែល​បាន​បញ្ជាក់ថា សមាជិក​ក្រុម​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេមគឺមាន ១១​នាក់ក្នុងនោះ ៥​នាក់​កំពុង​ហ្វឹកហាត់​ក្នុងស្រុក និង ៦​នាក់​ទៀតត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​អាមេរិកគឺមាន​កីឡាករ ៣​នាក់ និង​កីឡាការិនី ៣​នាក់។​ ​លោក​ថា បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ខិតខំ និង​យកចិត្តទុកដាក់​ជាខ្លាំងក្នុងការ​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដើម្បី​ឈានទៅ​សម្រេច​ផែនការ​ដណ្ដើម​មេដាយមាស​យ៉ាងហោច ១​គ្រឿងដែល​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានកំណត់​ស​ន្ទ​ស្សន៍​មេដាយ​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​

តាមរយៈ​នេះសហព័ន្ធ​បាន​ពង្រឹង​ផែនការ​ហ្វឹកហាត់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​រៀបចំ​ការប្រកួត​ជាច្រើនដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី។ ជាការ​កត់សម្គាល់ សហព័ន្ធ​សង្កេតឃើញ​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឆ្នាំនេះមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែលជា​ក្ដីសង្ឃឹម​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ។​ ​លោក ជា ពៅ បាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា ៦​រូបដែល​កំពុង​ហ្វឹកហាត់​នៅ​អាមេរិករួមមាន​កីឡាករ ក្រូ​ស​លីន ម៉ា​ឌី​វ ដា​វិត​, ឡេង សារិន​រាជ និង​កីឡាករ ទេព ទី​ម៉ូ​ធី រួមជាមួយ​កីឡាការិនី កា​អង់​ដ្រេ​អា ដា​រ៉ាវី​, ក្រូ​ស​លីន ហ្គ្រា​សអា​និត្យ និង​កីឡាការិនី ស៊ុម ចិន្ដា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        90
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm