ក្រុម​ធ្លាក់​ទម្រង់ Liverpool ទទួល​ក្រុម​ឡើង​ជើង Ajax រាត្រី​នេះ​ក្របខណ្ឌ UCL

2022/09/13 05:48:54 pm        147

​បាល់ទាត់៖ ​ក្រុម​ដែល​កំពុង​ធ្លាក់ចុះ​ទម្រង់​លេង​ខ្លាំង​ហង្ស​ក្រហម Liverpool នឹង​ទទួល​ស្វាគមន៍​ក្រុម​ដែល​កំពូល​ឡើង​ជើង​ខ្លាំង Ajax Amsterdam រាត្រី​នេះ​ប្រកួត​ទី២ នៃ​វគ្គ​វិលជុំ​ក្នុង​ពូ​ល A ក្របខណ្ឌ UEFA Champions League​។​ ​ក្រុម​របស់លោក Jurgen Klopp បាន​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី Napoli សប្តាហ៍​មុន ៤-១ ខណៈ Ajax យកឈ្នះ Rangers ៤-០​។

បរាជ័យ​របស់ Liverpool នៅ​ទឹកដី​អ៊ីតាលី​សប្តាហ៍​មុន​ត្រូវបាន​លោក Jurgen Klopp ហៅថា ​ជាការ​ប្រកួត​អន់​បំផុត​ក្រោម​ការដឹកនាំ​របស់លោក​តាំងពី​មកកាន់​តំណែង​នៅ Liverpool​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ នៅពេលនេះ​មើលឃើញថា Ajax ជា​ក្រុម​រៀបចំ​បានល្អ និង​ជា​គូប្រកួត​តានតឹង​មួយ​ក្នុង​ពូ​ល A នេះ​។ ​ខ្សែការពារ​ឆ្វេង​របស់ Liverpool, Andy Robertson នឹង​អវត្តមាន​យប់​នេះ​ដោយសារ​របួស​ជង្គង់ ខណៈ​កីឡាករ​ផ្សេងទៀត​ដែលមាន​របួស​រួមមាន Curtis Jones, Naby Keita និង Alex Oxlade-Chamberlain​។

​​ចំណែក Ajax មាន​កីឡាករ​ម្នាក់​តែប៉ុណ្ណោះ​ដែលមាន​របួស​គឺ​ខ្សែការពារ​ឆ្វេង Owen Wijndal ដែលមាន​របួស​កជើង​។ ​Ajax មុន​មកដល់​ប្រកួត​នេះ​បាន​យកឈ្នះ Heerenveen ៥-០ ក្នុង​លី​គ​ ខណៈ Liverpool មិនមាន​ការប្រកួត​ឡើយ ​ដោយ​សារ​អង់គ្លេស​កាន់ទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm