ដំណើរការ​ផ្ទេរ​រាជបល្ល័ង្ក​នៅ​អង់គ្លេស​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រាជា​និយម​

2022/09/13 06:21:35 pm        426

​អង់គ្លេស៖ ព្រះមហាក្សត្រ Charles ទី III ទ្រង់​បាន​មាន​ព្រះបន្ទូល​សង្កត់ធ្ងន់​ភ្លាមៗ​ថា ទ្រង់​គឺជា​មហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស​ទាំងមូល ក្រោយ​ការ​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះ​មាតា​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រី ​Elizabeth ​ទី​II​។ ​ប៉ុន្តែ​មានការ​ផ្ទុះ​កំហឹង​ម្ដងម្កាល​បង្កឡើង​ដោយ​ក្រុម​អ្នកប្រឆាំង​រាជវង្ស ក្នុង​អំឡុង​ព្រះរាជ​ពិធី​ផ្លូវការដែល​កំពុង​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​។​

បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Oxford កាលពី​ថ្ងៃអាទិត្យដោយ​ស្រែក​ពាក្យ​ថា អ្នកណា​ជ្រើសរើស​ព្រះអង្គ ខណៈ​ដែល​ការប្រកាស​តែងតាំង​ព្រះ​មហាក្សត្រ​ថ្មី​ត្រូវ​បាន​អាន​លឺ​ៗ​។ ​ក្រោយមក​បុរស​វ័យ​ ៤៥​ឆ្នាំ​ឈ្មោះ Symon Hill បុគ្គលិក​ក្រៅ​ម៉ោង នៅ​អង្គការក្រៅរដ្ឋាភិបាល​អ្នក​ស្រឡាញ់​សន្តិភាព​មានឈ្មោះ​ថា Peace Pledge Union ត្រូវ​បាន​ដោះ​លែង​វិញ​។ ពេល​និយាយ​ទៅកាន់​ទូរទស្សន៍ Sky News របស់​អង់គ្លេស​រូបគេ​បាន​និយាយ​ថា តើ​ពេលនេះ​យើង​ពិតជា​កំពុង​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​សតវត្សរ៍​ទី​២១ ជាទី​ដែល​ប្រមុខរដ្ឋ​ថ្មី​ត្រូវ​បាន​ប្រកាស​តែង​តាំង ដែល​មាន​គេ​ប្រាប់​យើង​ឲ្យ​ទទួលយក​បុគ្គល​រូប​នេះ​ដោយ​ពុំ​មាន​សំណួរ​ឬ? ​នៅ​ក្នុង​ទីក្រុង Edinburgh ការប្រកាស​តែងតាំង​ព្រះមហាក្សត្រ​នេះត្រូវ​បាន​បង្ក​ការ​រំខាន​ដោយ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​មិន​ពេញចិត្ត ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​កាន់​ស្លា​ក​មួយ​សរសេរ​ថា សាធារណរដ្ឋ​។​

​ចំណែក​នៅ​ក្នុង​ព្រះរាជ​ពិធី​ហែ​ព្រះ​សព​ព្រះ​មហាក្សត្រី​កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ នគរបាល​ចាប់ខ្លួន​បុរស​វ័យ​ជំទង់​ម្នាក់​ដែល​បាន​ស្រែក​ដាក់​ព្រះអង្គម្ចាស់ Andrew របស់​អង់គ្លេស ទោះបីជា​គេ​មិន​ដឹង​ថា ​បុរស​នោះ​និយាយ​ពី​អ្វី​ក៏ដោយ ខណៈ​ដែល​ព្រះអង្គ​បាន​ហែ​អម​ព្រះ​ម​ជ្ឈូ​សា​របស់​ម្ចាស់​ក្ស​ត្រី Queen Elizabeth II ​ទៅកាន់​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm