Diego Costa ផ្លាស់​មកកាន់ Wolverhampton ផ្លូវការ​ក្រោយ​តវ៉ា​ជាមួយ FA បានសម្រេច​

2022/09/13 06:28:13 pm        58

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Diego Costa បាន​ផ្លាស់​មកកាន់​ក្លិប​បាល់ទាត់ Wolverhampton ផ្លូវការ​ហើយ​ក្រោយ​ចុះកិច្ចសន្យា​លេង​ដល់​ចប់​រដូវ​កាល​។ ​កីឡាករ​វ័យ ៣៣ឆ្នាំ Diego Costa បាន​ទៅដល់​ជំរុំ​ហ្វឹកហាត់ Compton របស់ Wolves តាំងពី​សប្តាហ៍​មុន​រង់ចាំ​ការអនុញ្ញាត​ពី FA ក្នុងការ​ចុះបញ្ជី​។

​​បើតាម​ច្បាប់​របស់ FA កង្វះ​សកម្មភាព​បាល់ទាត់​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះមានន័យថា Diego Costa មិនទាន់បាន​ការចុះបញ្ជី​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ពី​ការស្នើសុំ​របស់​ក្លិប​ឡើយ​។ ​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ Chelsea រូបនេះ​ត្រូវបាន Wolves ធ្វើ​ទំនាក់ទំនង​នាំយក​មកកាន់​ទឹកដី​អង់គ្លេស​វិញ ​បន្ទាប់ពី​ក្លិប​បាត់បង់​ខ្សែប្រយុទ្ធ​ទាំង​ពីររូប​ដោយសារ​របួស​រួមមាន Sasa Kaladzic និង Raul Jimenez​។​

Diego Costa បាន​នៅ​ទំនេរ​ពី​ការប្រកួត​ឱ្យ​ក្លិប​អាជីព​តាំងពី​ខែមករា ក្រោយ​ចាក​ចេញពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro ពោលគឺ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​មិនបាន​ចូល​ប្រកួត​បាល់ទាត់​អាជីព​តាំងពី​ថ្ងៃទី១២ ខែធ្នូ​ចុងឆ្នាំ​មុន​។ ​​រំលឹកថា Diego Costa ធ្លាប់មាន​អាជីព​ជោគជ័យ​នៅ Chelsea ដោយ​ឈ្នះ​ជើងឯក Premier League ពីរលើក និង​ឈ្នះ​ពាន​ផ្សេងទៀត​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid​។ ​Wolves បច្ចុប្បន្ន​ឈរ​លេខ ១៤ នៅ Premier League រដូវ​កាល​នេះ​ក្រោយ​ឈ្នះ ១ប្រកួត​គត់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm