កម្ពុជា-ក្វាតេម៉ាឡា បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ផ្តោតលើការអភិរក្សប្រាសាទ

2022/09/13 07:27:18 pm        290

ភ្នំពេញ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ជួបសម្តែង​ការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន​នៅទីក្រុងបាងកក, នាទីស្តីការក្រសួងព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម Carlos Humberto Jiménez Licona ​បានជម្រាបជូនថា សាធារណរដ្ឋក្វាតេម៉ាឡា ស្ថិតនៅអាមេរិកខាងត្បូង គឺមានអារ្យធម៌មួយដែលហៅថា​ វប្បធម៌ម៉ាយ៉ា ដែលមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។

ជួបទ្វេភាគីថ្ងៃនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានបំណងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដូចជា​ការផ្លាស់ប្តូរអ្នកជំនាញលើការជួសជុល និងអភិរក្សប្រាសាទ ​ដោយសារសម្បតិ្តបេតិកភណ្ឌ របស់​សាធារណរដ្ឋក្វាតេម៉ាឡា មានទំហំធំ។

ដូច្នេះឯកឧត្តម ចាប់អារម្មណ៍លើសម្បតិ្តបេតិកភណ្ឌរបស់កម្ពុជា ជាពិសេសប្រាសាទនៅតំបន់អង្គរ ដែលនាពេលថ្មីៗនេះ​ ឯកឧត្តម រួមនិងក្រុមការងារ បានធ្វើទស្សនកិច្ច​ និងចង់បញ្ជូនអ្នកជំនាញ​បច្ចេកទេស​ជួសជុល ​មកផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះក្រសួងវប្បធម៌​នៃសាធារណរដ្ឋក្វាតេម៉ាឡា ក៏សុំឲ្យមានកិច្ចសហប្រតិបតិ្តការ​ជាមួយ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការរួមគ្នា​ក្នុងថ្ងៃអនាគត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ​សម្បតិ្តបេតិកភណ្ឌ​ នៅសាធារណរដ្ឋក្វាតេម៉ា មាន​ការ​ជីកកកាយ​រកវត្ថុ​បុរាណ ដ៏សំបូរបែបនាសម័យម៉ាយ៉ា ​នេះជា​ចំណុច​មួយដែលត្រូវធ្វើការរួមគ្នា ដើម្បី​ទប់ស្កាត់នូវការលួចជួញដូរវត្ថុបុរាណដោយខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មខុសច្បាប់។

វប្បធម៌ ពិតជា​មានអត្ថន័យ​ធំធេង ​សម្រាប់ពិភពលោក ​និងសម្រាប់មនុស្សទាំងអស់គ្នាក្នុងជីវិត និងមានអ្នកខ្លះមិនទទួលនោះទេ ​ក៏ប៉ុន្តែត្រូវមានទំនាក់ទំនងគ្នា ​នេះជាអ្វីដែលវប្បធម៌មាន។

ជាការឆ្លើយតបឯកឧត្តម សោម សុគន្ធ ​សូមស្វាគមន៍ចំពោះគំនិតនៃការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត​ ហើយថ្នាក់ដឹកនាំក្រសួង​ និងត្រៀមធ្វើការជាមួយគ្នា ​ជាពិសេសលើវិស័យវប្បធម៌ ពាក់ព័ន្ធលើការងារអភិរក្ស ​ថែរក្សាវប្បធម៌របស់ប្រទេសរៀងៗខ្លួន៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm