អង្គការ​ស្បៀងអាហារ​ពិភពលោក​ព្រមាន​ថា ​កង្វះ​ស្បៀងអាហារ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ

2022/09/13 07:29:59 pm        771

​UN៖ មន្ត្រី​មួយ​រូប​មកពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​ថា កង្វះ​ស្បៀងអាហារ​នៅ​ជុំវិញ​ពិភពលោក​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ ទោះបី​ជា​មាន​ការ​បន្ត​ការនាំចេញ​ឡើង​វិញ​ នូវ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​នកាលពី​ខែ​មុន​ក៏ដោយ។

​លោកស្រី Corinne Fleischer នាយក​ប្រចាំ​តំបន់​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ សម្រាប់​តំបន់​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​អឺរ៉ុប​ខាងកើត​បាន​ប្រាប់​សារព័ត៌មាន NHK របស់​ជប៉ុន​ថា ការ​បន្ត​ការនាំចេញ​ផលិតផល​កសិកម្ម​ឡើងវិញចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​រង​ការ​ហែក​ហួរ​ដោយ​ជម្លោះគឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​។ ប៉ុន្តែ​លោកស្រី Fleischer បាន​និយាយ​ថា ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បង្ក​ឲ្យ​ខូចខាត​ដល់​ដី​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​តំបន់​នានា​នៅ​ភាគ​ខាងកើត ជាទី​ដែល​ស្បៀងអាហារ​ភាគច្រើន​ត្រូវ​បាន​ផលិត​នៅ​ទីនោះ​។ លោកស្រី​ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​កសិករ​ជាច្រើន​កំពុង​ស្ថិតនៅ​ខ្សែបន្ទាត់​ជួរមុខ​។

​លោកស្រី​រំពឹង​ថា ​ការ​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុន​ក្រែ​ន ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នឹង​ទទួល​បាន​ប្រមាណ​ ៣០% តិច​ជាង​រដូវ​ប្រមូល​ផល​កាលពី​កន្លងទៅ ដែល​បាន​មើល​ឃើញ​ការ​ប្រមូល​ផល​បាន​យ៉ាង​ច្រើន​រហូតដល់ ១០០លាន​តោន​។ លោកស្រី​បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ ដែល​អាច​កើតឡើង​បាន​នៅ​ក្នុង​ការងារ​ផលិត​កសិកម្ម​សកល​។ ​លោកស្រី​និយាយ​ថា កសិករ​នៅ​ទូទាំង​សកលលោក​កំពុង​ជួប​ការ​លំបាកទៅលើ​ជី​កសិកម្ម​ ដោយ​សារតែ​ការ​ហក់​ឡើងថ្លៃ​ខ្លាំងក្រោយ​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ដែល​ជា​ប្រទេស​ផលិត​ជី​កសិកម្ម​ធំ​បំផុត និង​នាំចេញ​ដ៏​សំខាន់​។ លោកស្រី​ក៏បាន​រំពឹង​ផង​ដែរ​ថា ​ពី​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​ស្បៀង​សកល​ កើត​ចេញ​ពី​ស្ថាន​ភាព​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​ចិន និង​អឺរ៉ុប៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm