ការផលិត នឹងវេចខ្ចប់ចំណីអាហារនៅក្នុងស្រុក បានដំណើរការល្អប្រសើរ

2022/09/13 09:31:26 pm        474

ភ្នំពេញ៖ ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាថា នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ ការផ្គត់ផ្គង់ និងចែកចាយចំណីរអាហារនៅលើទីផ្សារ មិនមានការខ្វះខាតនោះឡើយ ខណៈបច្ចុប្បន្នការផលិត នឹងវេចខ្ចប់ចំណីអាហារនៅក្នុងស្រុក បានដំណើរការល្អប្រសើរ និងជាអាហារដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២២នេះថា ទាក់ទងនឹងការផលិត និងវេចខ្ចប់​ចំណីអាហារ ​ជាពិសេសនៅក្នុងវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់​យ៉ាងខ្លាំង ​ព្រមទាំងផ្តល់ជាហិរញ្ញប្បទាន ​ដើម្បីគាំទ្រដល់ដំណើរការផលិត ​សម្រាប់ការ​ផ្គត់ផ្គង់ និង​ការចែកចាយចំណីអាហារនៅលើទីផ្សារ។

លោក បន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងនោះបន្ទាប់ពីការបើកប្រទេស និង​បើកឲ្យដំណើរគ្រប់វិស័យឡើងវិញ ​ចំពោះការផលិត ​និងវេចខ្ចប់ចំណីអាហាររបស់សហគ្រាស និង​សិប្បកម្មនៅកម្ពុជា​ បានដំណើរការល្អប្រសើរ ​និងងើបឡើងវិញជាបណ្តើរៗ ជាពិសេសនៅក្នុង​ឱកាស​ភ្ជុំបិណ្ឌនេះ​ ម្ចាស់សហគ្រាស​ និងសិប្បកម្មនានាបានបង្កើនការផលិត សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ ហើយក្នុងឱកាសនេះដែរ​ ម្ចាស់អាជីវកម្មមួយចំនួន ក៏បានលើកទឹកចិត្ត ឬក៏បញ្ចុះថ្លៃជូនដល់ប្រជាពលរដ្ឋផងដែរ។

ចំណែកពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ លោក មៀវ សុខទ្រី បានបញ្ជាក់ថា ពាក់ព័ន្ធសុវត្ថិភាព​ចំណី​អាហារនេះ សមាជិករបស់សមាគមអ្នកផលិតចំណីអាហារទាំងអស់ ​បានចុះបញ្ជីការ នៅក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា ​និងនិវានុវត្តន៍​យ៉ាងត្រឹមត្រូវ ព្រមទាំង​បានចូលរួមវគ្គ​បណ្តុះ​បណ្តាល និងបានផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារទៅដល់ខេត្ត-ក្រុងជាបន្តបន្ទាប់ ដូច្នេះ​ចំពោះផលិតផលដែលផលិត​ ឬវេចខ្ចប់ចំណីអាហារចេញពីសមាជិករបស់សមាគម គឺធានានូវ​សុវត្ថិភាព ១០០ ភាគរយ​ ដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ទាក់ទងសុវត្ថិភាពចំណីអាហារនេះ ក្រសួងសុខាភិបាល ​បានធ្វើការក្រើនរំលឹក និង​ជម្រុញ​លើកទឹកចិត្តដល់សាធារណៈជន ​និងស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ ដើម្បីការពារ​សុខភាព​ផ្ទាល់ខ្លួន​ពីការចម្លងវីរុសកូវីដ ១៩ ​និងការពុលចំណីអាហារ ក្នុង​អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ​នឹងបន្ទាប់ពីចប់ពិធីបុណ្យប្រពៃណីជាតិនេះ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវបន្តការពារខ្លួនជាបន្តបន្ទាប់បន្ថែមទៀត ​ដើម្បីសុវត្ថិភាព ​និងសុខភាពរបស់ខ្លួន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm