ប្រធាន IAEA ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី

2022/09/13 09:41:03 pm        705

​UN៖ ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​បានចាប់ផ្តើម​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​ ចំពោះ​ការអំពាវនាវ​របស់លោក​ឱ្យ​ធានា​បាន​តំបន់​ការពារ​សុវត្ថិភាព​នុយ​ក្លេអ៊ែរ​ នៅ​ជុំវិញ​រោងចក្រ​ថាមពល Zaporizhzhia ហើយ​ភាគី​ទាំងពីរ​ហាក់​ដូច​ជា​មាន​ការចាប់អារម្មណ៍​។​

​លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ បាន​ធ្វើ​សំណើ​របស់​លោក​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​អធិការកិច្ច​ទៅកាន់​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ដែល​មាន​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​ចំនួន ​៦​គ្រឿង​។ លោក Grossi បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​ថា អ្វីដែល​យើង​ត្រូវការ​នៅទីនេះ​គឺ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​ ដើម្បី​ព្រម​​លើ​គោលការណ៍​សាមញ្ញ​បំផុត​នៃ​ការមិន​វាយប្រហារ ឬ​មិន​បាញ់​ផ្លោង​នៅ​រោងចក្រ​។​

​ទីភ្នាក់ងារ IAEA មិនបាន​កំណត់​ពី​ការដាក់​កំហុស​ សម្រាប់​ការបាញ់​ផ្លោង​កាលពីពេល​ថ្មីៗ​នេះ​ទេ ដែល​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បានដាក់​កំហុស​គ្នា​ទៅវិញទៅមក​។ រោងចក្រ​នេះ​ត្រូវបាន​ចូលកាន់​កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​ធ្វើ​ប្រតិបត្តិការ​ដោយ​បុគ្គលិក​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ដើមដំបូង​នៃ​សង្គ្រាម​។​ ​រោងចក្រ Zaporizhzhia ត្រូវបាន​ភ្ជាប់​ឡើងវិញ​ទៅកាន់​បណ្តាញ​អគ្គិសនី​របស់​​អ៊ុយ​ក្រែ​ន​កាលពី​ចុង​សប្តាហ៍ ដែល​បាន​អនុញ្ញាតឱ្យ​វិស្វករ​បិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ប្រតិបត្តិការ​ចុងក្រោយ​របស់ខ្លួន ​ក្នុង​បំណង​បញ្ចៀស​គ្រោះមហន្តរាយ​ ខណៈ​ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​នេះ​នៅតែ​បន្ត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        5
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm