ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​នៅ​អង្គការសហប្រជាជាតិ

2022/09/13 03:11:26 pm        744

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្ត្រី​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​អង្វរ​ដោយ​ក្តី​អន្ទះសា​ ទៅកាន់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ សុំ​ឲ្យ​មាន​សកម្មភាព​អន្តរជាតិ​ដ៏​រឹងមាំ ​ដើម្បី​ដោះស្រាយ​ការរើសអើង​យ៉េន​ឌ័​រនៅ​ក្នុង​ប្រទេស​របស់​ពួកគេ ​ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំមុន​។

​អ្នកការពារ​សិទ្ធិ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោកស្រី Mahbouba Seraj បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា បច្ចុប្បន្ន​នេះ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពុំ​មាន​ទេ​។ ជា​អ្នកសារព័ត៌មាន​និយាយ​ឥត​សំចៃ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​បាន​និយាយ​ថា លោកស្រី​ឈឺ និង​ហត់នឿយ​ក្នុង​ការ​បញ្ចេញមតិ​ជុំវិញ​ការ​កាត់​ផ្តាច់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ពុំ​ឃើញ​មាន​សកម្មភាព​អ្វី​ឡើយ​។​ ក្រុម​តា​លី​បង់​បាន​ដាក់​ការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​លើ​ក្មេង​ស្រី និង​ស្ត្រី​ឱ្យ​គោរព​តាម​ចក្ខុវិស័យ​ដ៏​តឹងរ៉ឹង​របស់​ពួកគេ​ចំពោះ​សាសនា​ឥស្លាម ចាប់​តាំង​ពី​ការ​វិល​ត្រឡប់​ចូល​មក​កាន់អំណាច​វិញ​កាលពី​ខែ​សីហា​ឆ្នាំមុន ដោយ​បាន​ដាក់​គំនាប​ពួកគេ​ចេញពី​ជីវិត​សាធារណៈ​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​បិទ​សាលារៀន​អនុវិទ្យាល័យ ​របស់​ក្មេង​ស្រី​នៅ​ក្នុង​ខេត្ត​ភាគច្រើន ហើយ​បាន​រារាំង​ស្ត្រី​ពី​ការងារ​រដ្ឋាភិបាល​។ ពួកគេ​បាន​បញ្ជា​ឱ្យ​ស្ត្រី​ត្រូវ​ស្លៀកពាក់​បិទបាំង​ជិត​នៅ​ទី​សាធារណៈ។​ លោកស្រី Razia Sayad មេធាវី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​អតីត​ស្នងការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ ឯករាជ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សា​ថា ​ស្ត្រី​នៅ​ក្នុង​ប្រទេស​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពុំ​មាន​សិទ្ធ​អ្វី​ទេ យើង​ត្រូវ​បាន​បំបាត់ចោល​។ លោកស្រី​បាន​អំពាវនាវ​ដល់​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​ របស់​អង្គការសហប្រជាជាតិឱ្យ​មាន​វិធានការ​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ប្រទេស​នេះ​បាន​ប្រសើរ​ឡើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump
2026/02/11 08:21:37 am        1
ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm        2
UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 08:21:37 am
​ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm
​ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm
​ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm
​UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am