ជប៉ុន​ផ្តល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​បី​គ្រឿង​ ដល់​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា​

2022/09/14 12:49:32 am        723

​ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន​បានសម្រេច​ផ្តល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​បី​គ្រឿង​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា ដោយ​ជំនួយឥតសំណង​នេះ​បាន​ប្រគល់ជូន នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​បញ្ជាការ​រដ្ឋា​ន​កងទ័ពជើងគោក​។​

ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្តល់​និង​ទទួល​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​ទំនាក់ទំនង​ជួយ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន នៅ​ក្រោយ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ​១៩៥៣​រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏ដូចជា​ក្នុង​ដំណើការ​នៃ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ជប៉ុន​បាន​ជួយផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការជួយឧបត្ថម្ភ​គាំទ្រ​ក្នុងដំណាក់កាល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ ក្នុងនាម​ប្រជាជន​កម្ពុជា លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាល់​សកម្មភាព​ទាំងអស់នេះ ដែល​ក៏មាន​ការ​ចូលរួមចំណែក​ផងដែរ​ពី​សំណាក់​អង្គការ​-​សមាគម និង​វិស័យ​ឯកជន​ជប៉ុន ដោយ​ពិតជា​បាន​សរ​បញ្ជាក់​ច្បាស់​អំពី​ការផ្សារភ្ជាប់​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន​លើ​គ្រប់​វិស័យ​។

ក្នុងន័យនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​អង្គការ​-​សមាគម​ជប៉ុន រួមទាំង​សប្បុរសជន​សហគមន៍​ជប៉ុន បន្ត​ចូលរួមចំណែក​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សប្បុរសធម៌​នានា ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា ហើយ​កិច្ចការ​ទាំងនេះ ក៏​នឹង​ដើរ​តួនាទី​សំខាន់​ផងដែរ​ក្នុង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នោះ​។​

​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ និង​ស្វាគមន៍​ចំពោះ​វិនិយោគិន​ជប៉ុន ដែល​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​ធ្វើ​ធុរកិច្ច ហើយ​សង្ឃឹមថា បន្ត​ទៅមុខ វិនិយោគិន​ជប៉ុន​នឹង​អញ្ជើញ​មក​កាន់តែ​ច្រើន​ឡើង​បន្ថែមទៀត ជាពិសេស​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​របត់​សាកលភាវូបនីយកម្ម ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ជាដើម​។

​ក្រៅពី​ការបង្កើត​ការងារ និង​ការផ្ទេរ​បច្ចេកវិទ្យា​, ក្រុមហ៊ុន​-​សហគ្រាស​ជប៉ុន ក៏បាន​នាំមក​នូវ​ស្តង់ដារ​ការងារ ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​របស់​កម្ម​ករ​-​និយោជិត​ផងដែរ​។ ជាមួយគ្នានេះ ការសម្រេចចិត្ត​របស់​វិនិយោគិន​ជប៉ុន ដែល​អាច​ចាត់ទុកបាន​ថា ជាការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​យូរអង្វែង ក៏បាន​បង្ហាញ​ផងដែរ​អំពី​ទំនុកចិត្ត​មកលើ​កត្តា​ស្ថិរភាព និង​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអំណោយ​ផលរប​ស់ក​ម្ពុ​ជា​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ លោក ស៊ឺ​ស៊ឺ​មឹ តៃ (SUSUMU TAI) កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​ជា​ស្ថាបនិក​អង្គការ Cambodia Future Dream បាន​រំឭក​អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ និង​បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រែង​របស់លោក​នៅក្នុង​កា​រ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា តាមរយៈ​ការរៀបចំ​សកម្មភាព​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ទាំង​លើ​ទិដ្ឋភាព​វប្បធម៌ និង​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី ហើយ​លោក​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា ផ្អែកលើ​សកម្មភាព​ទាំងអស់នេះ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា នឹង​បន្ត​រីកចម្រើន និង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ផងដែរ​៕ អត្ថបទ​៖បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm