ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ដ​ក្នុង​សប្ដាហ៍​នេះ​បន្ដ​លើក​ការប្រកួត ៧​គូ​ទៀត​

2021/04/27 09:59:58 am        79

​បាល់ទាត់៖ ការប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ ចំនួន ៧​គូ​ទៀតក្នុង​សប្ដាហ៍​ទី​៥ និង​សប្ដាហ៍​ទី​៦ ដែល​បាន​លើក​ពេល និង​គ្រោង​ប្រកួត​នៅ​ថ្ងៃ​ទី​០៧-​មេសា និង​ថ្ងៃ​ទី​១១-​មេសា ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា​-CNCC សម្រេច​​លើក​ពេល​ជាថ្មី​ទៀតហើយ បន្ទាប់ពី​មានការ​ស្នើសុំ និង​ឯកភាព​របស់​ក្លិប​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

​ចំពោះ​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៥ ដែល​គ្រោង​ប្រកួត​ថ្ងៃនេះ ហើយ​ត្រូវ​បាន​លើក​ពេលគឺ​មាន ៤​គូ រួមមាន​ក្រុម​កោះកុង​អែ​ហ្វ​ស៊ីជួប​ខេត្ត​ព្រះសីហនុ​, ខេត្ត​កំពង់ចាមជួប​ខេត្ត​កណ្ដាល​, ខេត្ត​កំពត​ជួប​ខេត្ត​កែប និង​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ីជួប​ខេត្ត​ឧត្ដរមានជ័យ។ រីឯ​ការប្រកួត​សប្ដាហ៍​ទី​៦ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃ​ទី​១១-​មេសា ហើយ​ត្រូវ​លើក​ពេលគឺ​មាន ៣​គូរួមមាន​ខេត្ត​ស្វាយរៀងជួប​ខេត្ត​កណ្ដាល​, ខេត្ត​កំពតជួប​ខេត្ត​កោះកុង និង​ខេត្ត​កែបជួប​ខេត្ត​ព្រះសីហនុ ខណៈ​កាលបរិច្ឆេទ​ប្រកួត​ថ្មី CNCC មិនទាន់​បញ្ជាក់​នោះទេ។​ ​យោងតាម​ការ​លិខិត​របស់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC បាន​បញ្ជាក់ថា ការលើក​ពេលនេះគឺ​យោងតាម​ការស្នើសុំ និង​ឯកភាពគ្នារវាង​ក្លិប​ជាប់​ពាក់ព័ន្ធ ក៏ដូចជា​យោងតាម​ស្ថានភាព​ជាក់ស្ដែងនៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ដ​រីក​រាលដាល​ក្នុង​សហគមន៍ មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ ពិសេស​នៅ​ភ្នំពេញ និង​តាម​តំបន់នៃ​បណ្ដា​ខេត្ត​មួយចំនួន ក៏ដូចជា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ហានិភ័យនៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ ទើប CNCC សម្រេច​លើក​ការប្រកួត​ទាំង ៧​គូ​នេះ​តែម្ដង។​

​គួរ​បញ្ជាក់ថា ដោយសារ​ការអូសបន្លាយនៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បានធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន វគ្គ​ជម្រុះ​តាម​ខេត្តត្រូវបាន​អូសបន្លាយ​ដែរ ដ្បិត​ការប្រកួត​ជាច្រើនត្រូវបាន​លើក​ពេល​ជា​បន្ដបន្ទាប់ ដោយ​ប្រកួត​ខ្លះ​លើក​ពេល​ម្ដង ខ្លះ​លើក​ពេល​រហូតដល់ ៣​ដង​ឯណោះដើម្បី​កាត់បន្ថយ​ការរីក​រាលដាល និង​ឆ្លង​ជំងឺ​កូ​វីដ​-១៩។ ទន្ទឹម​ជា​មួយគ្នា CNCC ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដា​ក្លិប​ទាំងអស់ គោរព​វិធានការ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​ជាស​កល​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm