ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បន្ត​ពិភាក្សា​របៀបវារៈ ខណៈ​ការ​ប្រារព្ធ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ផ្លូវការ​នៅ​ថ្ងៃស្អែក​

2022/09/14 01:46:23 am        678

​សៀមរាប៖ ដំណើរការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ បាននិងកំពុង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាន​បន្ត​ពិភាក្សាគ្នា​ពី​របៀបវារៈ​សំខាន់ៗ ខណៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​។

​ក្រុម​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃនេះ បាន​បន្ត​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​របៀបវារៈ​នានា ដើម្បី​ដាក់​ជូន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប​រយៈពេល ១​សប្តាហ៍ ពោល គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​។ ចំពោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជា​ផ្លូវការ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ​រហូតដល់​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២​។ ពិធី​បើក​ជា​ផ្លូវការ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែកញ្ញា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ផង​ដែរ ក៏មាន​កិច្ចប្រជុំ​សំខាន់ៗ​មួយចំនួនដូច​ជា កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ឥណ្ឌា ដើម្បី​ពិភាក្សា​លម្អិត​ប្រធានបទ​សំខាន់ មុននឹង​សម្រេច​ដាក់ជូន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​ឥណ្ឌា និង​ពិធី​ពិភាក្សា​អាហារ​ការងារ​របស់រ​ដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។

​ឯកឧត្ដម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អា​ស៊ាន ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​រៀបចំ​រួចរាល់​ហើយ សម្រាប់​កម្មវិធី​បើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ស្អែក​នេះ​។

​បើតាម​ឯកឧត្តម សុ​វិជាតិ កិច្ចប្រជុំ​នេះ គឺជា​ឱកាស​សម្រាប់​កម្ពុជា បង្ហាញ​ពី​វ​ឌ្ឍ​ភាព​នៃ​សេដ្ឋកិច្ច​របស់ខ្លួន និង​ផ្តល់​មតិយោបល់​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ ១៩ និង​បញ្ហា​សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីលើ​នេះ ឯកឧត្ដម​បញ្ជាក់ថា តាម​រយៈ​កិច្ចប្រជុំ​នេះ កម្ពុជាក៏បាន​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​របស់​ខ្លួន​ដ៏​អស្ចារ្យ ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​តែម្តង ទៅដល់​ថ្នាក់ដឹកនាំ អ្នកវិនិយោគ នៃ​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​៕ អត្ថបទ​៖ ជា ធី​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm