លោក ហ៊ុន ម៉ាណែត ចំអកឲ្យទណ្ឌិត សម រង្ស៊ីថាធ្វើនយោបាយតាមបែបស៊ីអារម្មណ៍​ម្តងទៅលិចម្តងទៅកើត

2022/09/14 05:22:12 pm        520

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយ​ក៏​ជា​បេក្ខភាព​នាយករដ្ឋ​មន្រ្តី​នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះថា ធ្វើនយោបាយតាមបែបស៊ីអារម្មណ៍ ហើយចូលចិត្តនិយាយដើមក្មេងដោយគ្មានភាពខ្មាស់អៀន ខណៈទណ្ឌិតរូបនេះធ្វើការវាយប្រហារ​ដល់លោកម្តងហើយម្តងទៀត ដោយគ្មានទឡ្ហីករណ៍ច្បាស់លាស់នោះ។

យោងតាមវិដេអូខ្លីបលោក ប្រហែលជិត១២នាទី ដែលបានបង្ហោះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា លោកអ៊ុំម្នាក់គឺចង់សំដៅដល់(ទណ្ឌិត សម រង្ស៊ី)ដែលចូលចិត្តធ្វើបាបក្មេង និងវាយប្រហារកូនក្មេងនោះ ជា​អ្នក​នយោបាយ​ជើង​ចាស់​គ្មាន​ចក្ខុវិស័យ និងគ្មានគោលដៅច្បាស់លាស់នោះទេ ម្តង​ទៅ​លិច​ម្តង​ទៅ​កើត​តាម​តែ​អារម្មណ៍​របស់​ខ្លួន​ដូច្នេះហើយបានជាគណបក្សរបស់ខ្លួនកាន់តែថយទៅៗនោះ។

លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បន្ថែមទៀតថា« លោកអ៊ុំ (ទណ្ឌិតសម រង្ស៊ី) តែងតែវាយ​ប្រហារ​មើល​ងាយ​រូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាល​ពី​ម្សិល​មិញ​ក៏​ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុក​របស់​ខ្ញុំ​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​រឿង​បេក្ខភាព​បន្តវេន។ កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុច្រើនទេ ដោយសារ​ពេល​វេលា​របស់​ខ្ញុំ​គឺ​ត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​ជាង​ការ​ស្តាប់​សម្តី​អត់​មាន​ហេតុ​ផលរបស់លោកអ៊ុំ។ ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនេះ​និយាយ​បន្តិច​ពាក់ព័ន្ធ​នឹង​ចំណុច​មួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារ និងមើលងាយ​ខ្ញុំ​ដដែល​ជា​ដដែល​មិន​ចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា»។

លោកហ៊ុន ម៉ាណែត បានបន្ថែមទៀតថា លោកមិនចង់ធ្វើការវាយប្រហារដល់នណាម្នាក់នោះទេ ប៉ុន្តែ​លោកក៏មានសិទ្ធឆ្លើយតប និងបញ្ជាក់​ហេតុ​ផល​ទៅ​វិញ​ចំពោះ​អ្នក​ដែល​បាន​វាយ​ប្រហារ​ដល់​លោក ដើម្បីឲ្យជនរួមជាតិធ្វើការវិនិឆ័យ ខណៈទណ្ឌិត សម រង្ស៊ី ធ្វើការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា កាលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយ​ករដ្ឋ​មន្ត្រី​នាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន, ជាមនុស្ស​មាន​អាយុ​ក្មេង​មិន​ដឹង​អី, ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល និង​ជា​មនុស្ស​គ្មាន​ស្នាដៃ​អ្វី​ជា​ដើ​ម​នោះ៕

 

សូមស្ដាប់ប្រសាសន៍លោក ហ៊ុន ម៉ាណែតតាមរយៈ៖ https://t.me/btvnewscambodia/55079


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm