វិមាន​ក្រឹម​ឡាំង​៖ លោក Vladimir Putin និង​លោក Xi Jinping នឹង​ពិភាក្សា​ពី​បញ្ហា​អ៊ុយ​ក្រែ​ន និងកោះ​តៃវ៉ាន់​

2022/09/14 05:33:09 pm        686

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​ចិន​លោក Xi Jinping នឹង​ពិភាក្សា​បញ្ហា​អ៊ុយ​ក្រែ​ន និង​កោះ​តៃវ៉ាន់​នៅ​ឯ​ជំនួប​មួយ​ក្នុង​ប្រទេស​អ៊ូហ្សបេគីស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥ ខែ​​កញ្ញា​ស្អែក​នេះ ដែល​វិមាន​ក្រឹម​ឡាំង​និយាយ​ថា​ នឹង​មាន​អត្ថន័យ​ពិសេស​ទាក់ទង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​។

​លោក Xi នឹង​ចាក​ចេញពី​ប្រទេស​ចិន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ​២​ឆ្នាំសម្រាប់​នៅ​សប្ដាហ៍​នេះទៅកាន់​តំបន់​អាស៊ី​កណ្ដាល​ ជាទី​ដែល​លោក​នឹង​ជួប​លោក Putin ត្រឹមតែ​រយៈពេល​ ១​ខែ​មុនពេល​លោក​គ្រោង​ពង្រឹង​អំណាច​របស់លោក ​ជា​មេដឹកនាំ​កំពូល​ដ៏​មាន​ឥទ្ធិពល​បំផុត​ចាប់តាំងពី​មេដឹកនាំ Mao Zedong មក។ មនុស្ស​ជំនិត​របស់​វិមាន​ក្រឹម​ឡាំងលោក Yuri Ushakov បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Moscow ​ថា លោក​ប្រធានាធិបតី​ទាំង​​២ នឹង​ពិភាក្សា​ទាំង​របៀបវារៈ​ទ្វេភាគី ទាំង​បញ្ហាសំខាន់​ក្នុង​តំបន់ និង​អន្តរជាតិ។

​ជំនួប​នេះនឹង​ផ្ដល់​ឱកាស​ដល់​លោក Xi ក្នុងការគូសបញ្ជាក់ពី​អំណាច​របស់លោក ខណៈ​លោក Putin អាច​បង្ហាញ​ពី​ការ​លំអៀង​របស់​រុស្ស៊ី​ទៅរក​តំបន់​អាស៊ី ដោយ​មេដឹកនាំ​ទាំង​២ ​អាច​បង្ហាញ​ពី​ការប្រឆាំង​របស់ខ្លួន​ចំពោះ​សហរដ្ឋអាមេរិក ស្របពេល​លោកខាងលិច​ព្យាយាម​ដាក់ទណ្ឌកម្ម​រុស្ស៊ី សម្រាប់​អ្វីដែល​ទីក្រុង Moscow ហៅថា ​ជា​ប្រតិបត្តិការ​សឹកពិសេស​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        105
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm