ជំនាញការ​ពិភពលោក​ថា កង្វះខាត​ធនធាន​មនុស្ស​គឺជា​ឧបសគ្គ​សម្រាប់​អត្តពលកម្ម​កម្ពុជា

2022/09/14 05:41:32 pm        130

​ស៊ីហ្គេម៖ លោក​ Oliver Scheer ​ជំនាញការ​អន្ដរជាតិមកពី​ស្ថាប័ន​កីឡាអត្តពលកម្ម​ពិភពលោក​ (World Athletics) ​បាន​លើកឡើងថា កង្វះខាត​ធនធានមនុស្សគឺជា​ឧបសគ្គ​ សម្រាប់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្តក្នុងការ​ស្វែងរក​នូវ​លទ្ធផល​ល្អ។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​គម្រោងការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ក្រោម​ជំនួយ​របស់​អង្គការ​សាមគ្គី​អូឡាំពិកតាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) សហការ​ជាមួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ ​ដែល​បាន​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៦-១៣ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ។​ ​លោក​ថា កត្ដា​ធនធានមនុស្ស ពិសេស​ថ្នាលគឺជា​ភាពខ្វះខាត​មួយដែល​នាំ​ឲ្យ​សហព័ន្ធ​មិន​អាចមាន​លទ្ធផល​ល្អ។ ហេតុនេះលោក​បាន​ត្រៀម​នូវ​ផែនការ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន ស្របតាម​ស្ដង់ដារ​ត្រឹមត្រូវ ទោះបី​ជាមាន​ពេលវេលា​ខ្លីសម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែ​លោក​នឹង​ព្យាយាមដើម្បី​អនាគត​កីឡាអត្តពលកម្ម​កម្ពុជា។​​

​ដោយឡែក​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​គម្រោង​នេះគឺជា​គម្រោង​ដ៏​មាន​សារៈសំខាន់ ដែលមាន​ការចូលរួម​វាយតម្លៃ​ផ្ទា​ល់ពី​ជំនាញការ​អន្ដរជាតិ ប្រកបដោយ​សូចនាករ​ត្រឹមត្រូវ និង​ច្បាស់លាស់ដើម្បី​កែសម្រួល និង​បង្ហាញ​ពី​វិធីសាស្ដ្រ​រៀបចំ និង​ពង្រឹង​ការអភិវឌ្ឍ​សហព័ន្ធ​ឲ្យ​បាន​រឹងមាំ។​ ​តាមរយៈ​គម្រោងដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក​នេះដែរ លោក​ Oliver Schee ​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ម្ដងទៀតចាប់ពី​ថ្ងៃទី​២៤-៣១ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​ធ្វើ​សិក្ខាសាលាស្ដីពី​វាយតម្លៃ​រចនាសម្ព័ន្ធ​/​យុទ្ធសាស្ដ្រ​គម្រោង និង​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្វឹកដល់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ព្រមទាំង​ការរៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ប្រចាំ​ចំនួន ១២​លើកតាមរយៈ​ប្រព័ន្ធ​ Online ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm