អង្គការសហប្រជាជាតិ​និយាយថា​ ពិភពលោក​កំពុង​ដឹកនាំ​ទិសដៅ​ខុស​អំពី​បញ្ហា​អាកាសធាតុ​

2022/09/14 05:58:05 pm        897

​UN៖ ទីភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​ថា គ្រោះ​មហន្តរាយ​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ខាតបង់ ២០០​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​គ្រោះ​មហន្តរាយ​អាកាសធាតុ​មិន​អាច​កែ​ប្រែ​បាន​កំពុង​កើតមានឡើង ដែល​ពិភពលោក​កំពុង​បោះជំហាន​ទៅ​រក​ទិសដៅ​ខុស​។​

​អង្គការ​ឧតុនិយម​ពិភពលោក​នៅ​ក្នុង​ការព្រមាន​ចុងក្រោយ ​អំពី​ការ​ឡើង​កម្តៅ​ផែនដី​បាន​និយាយ​ថា គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ​បាន​កើន​ឡើង ៥​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​លើក​ឡើង​ពី​គ្រោះ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន រលក​កម្តៅ​នៅ​អឺរ៉ុប គ្រោះ​រាំង​ស្ងួត​នៅ​ទីកន្លែង​នានា​ដូចជា​ប្រទេស​ចិន តំបន់​អាហ្វ្រិក និង​សហរដ្ឋអាមេរិក និង​បាន​ចង្អុល​បង្ហាញ​លើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។

​របាយការណ៍​ដែល​បាន​ដកស្រង់​ចេញពី​ទិន្នន័យ​ចងក្រង​ដោយ​ទីភ្នាក់ងារ​ និង​ដៃគូ​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​ឱកាស ៤៨% ​ដែល​បង្ហាញ​ការ​កើន​ឡើង ១.៥​អង្សា​នៃ​សីតុណ្ហភាព​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        21
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm