វេទិការដ្ឋ-ឯកជនដោះស្រាយក្តីកង្វល់ ដើម្បីលើកកម្ពស់ការវិនិយោគ និងប្រកួតប្រជែង

2022/09/14 06:45:25 pm        499

ភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល និងឯកជន បានពិភាក្សាក្តីកង្វល់ និងសំណូមពរនានា នូវរាល់​បញ្ហា​ប្រឈម នៅក្នុងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ក្នុងគោលដៅ​លើកកម្ពស់បរិយាកាសវិនិយោគ ​និងធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំ “ក្រុម ឃ” ក្នុង​គោលបំណងពិនិត្យ ​និងបន្តដោះស្រាយរាល់បញ្ហាក្តីកង្វល់ និងសំណូមពរនៅក្នុងវិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ ​និងធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយពីមានភាពរអាក់រអួលអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាល​នៃជំងឺកូវីដ-១៩ ជាពិសេសបន្ទាប់ពីកម្ពុជាបានបង្កើតភាពសុំាសហគមន៍​ពេញលេញ ក្នុងការរស់នៅ​តាមគន្លង​ប្រក្រតីភាពថ្មី ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានប្រកាសជាចំហរ ពិភាក្សា​ដើម្បី​ជម្រុញរក​ដំណោះ​ស្រាយ​យ៉ាង​ផុលផុស នូវរាល់បញ្ហាប្រឈម ​និងសំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរក​ដំណោះ​ស្រាយសមស្រប ​និងយុត្តិធម៌ ​ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចប្រកប​ដោយប្រកួតប្រជែងស្មើភាពគ្នា ​និងមានតម្លាភាព ​ការរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញាត្តិ​ដែលមានជាធរមាន ។

កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖​ ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំង​ពាណិជ្ជកម្ម, ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និងក្លែងក្លាយ), ពន្ធលើការផ្ទេរ​ភាគហ៊ុន, សិទ្ធិផ្តាច់មុខ​ និងការនាំចូលយានជំនិះម៉ូដែល​ចុង​ក្រោយបំផុត ខណៈអ្នកផ្សេងទៀត​កំពុងកាន់សិទ្ធិផ្តាច់មុខ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ​និងសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ​នៅក្នុងវិស័យហិរញ្ញវត្ថុ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        97
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm